• 2019-10-22 03:10:00
  • ព័ត៌មាន

កម្ម​វិធីរបស់​ប៉ុស្តិ៍ JTBC នឹងមិនបន្តការផ្សាយតទៀត ដោយ​គោរព​ចំពោះ​ Sulli

  • 2019-10-22 03:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្ម​វិធី​ប៉ុស្តិ៍​ទូរទស្សន៍​ដែល​មាន​ឈ្មោះ​ថា «Night of Malicious Comments» ត្រូវ​បាន​លុប​ចោល​ មិន​ចាក់​ភាគ​បន្ត ព្រោះ​តែ​ព័ត៌មាន​មរណៈភាព​របស់​តារា​ចម្រៀង​និង​សម្ដែង Sulli។

កាល​ពី​ម្សិល​មិញ​នេះ អ្នក​តំណាង​កម្ម​វិធី​ប៉ុស្តិ៍​ទូរទស្សន៍​នេះ បាន​ប្រាប់​ថា ភាគ​ទី ១៦ ដែល​បាន​ចាក់​តាំង​ពី​ថ្ងៃទី ១១ ខែ​តុលា នោះ​គឺ​ជា​ភាគ​ចុង​ក្រោយ​នៃ​កម្ម​វីធី​នេះ​ហើយ។ លើស​ពី​នេះ​ទៅ​ទៀត​នោះ ការ​សម្រេច​លុប​ចោល​កម្ម​វិធី​នេះ​គឺ​ដោយ​សារ​ព័ត៌​មាន​នៃ​ការ​បាត់​បង់​ជី​វិត​របស់​ពិធី​ការនី​ Sulli កាល​ពី​ថ្មី​ៗ​កន្លងទៅ​។

ប្រភព​បាន​បន្ថែម​ថា កម្ម​វិធី​ទាំង​មូល​ពិត​ជា​មាន​កិត្តិ​យស​ដែល​បាន​ចំណាយ​ពេល​វេលា​ជា​មួយ​នឹង​ Sulli ហើយ​ពួក​គេ​បាន​បួង​សួង​និង​ចងចាំ​នៃ​វត្តមាន​របស់​ Sulli។

គួរ​បញ្ជាក់​ផង​ដែរ​ថា កម្ម​វិធី «Night of Malicious Comments» ទើប​តែ​ចាប់​ផ្ដើម​នៅ​ខែ​មិថុនា​ កន្លង​ទៅ​នេះ​ប៉ុណ្ណោះ។

ខាង​ក្រោម​នេះ​ជា​វីដេអូ​ដែល​ Sulli និយាយ​ពី​ជន​បញ្ចេញ​មតិ​ព្យា​បាទ​ដល់​រូប​នាង​កាល​ពី​ភាគ​ទី ១៖

ប្រភព៖ Allkpop ប្រែ​សម្រួល៖ ឈឹម វិមានរ័ត្ននា

មតិយោបល់
អត្ថបទពេញនិយម