• 2019-10-23 04:55:37
  • ចម្រៀង

Selena Gomez ចេញបទទោលថ្មី អត្ថន័យចាក់ដោតបំផុត

  • 2019-10-23 04:55:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Selena Gomez បាន​បញ្ចេញ​នូវ​បទ​ចម្រៀង​ថ្មី​ ចំណង​ជើង​ថា "Lose You to Love Me” ជា​បទ​ចម្រៀង​ទោល​ដំបូង​របស់​តារា​វ័យ​ ២៧ ឆ្នាំ​រូប​នេះ ប្រចាំ​ឆ្នាំ ២០១៩។

ជា​មួយ​ការ​បញ្ចេញ​បទ​ថ្មី​នេះ​ Selena បាន​សរសេរ​ថា ៖ "បទ​ចម្រៀង​នេះ​គឺ​បង្កើត​ឡើង​​តាម​រយៈ​រឿងរ៉ាវ​ជា​ច្រើន​ដែល​បាន​កើត​ឡើង​ក្នុង​ជីវិត​របស់​ខ្ញុំ ចាប់​តាំង​ពី​ពេល​ចេញ​អាល់ប៊ុម​ចម្រៀង​ចុង​ក្រោយ (ឆ្នាំ ២០១៥)។ ខ្ញុំ​ចង់​ឲ្យ​អ្នក​គ្រប់​គ្នា​មាន​ក្ដី​សង្ឃឹម និង​ត្រូវ​ដឹង​ថា​អ្នក​នឹង​​ខ្លាំង​ជាង​មុន ពេល​បាន​ឆ្លង​កាត់​ឧបសគ្គ។"

​​គួរ​ដឹង​ថា​កាល​ពី​ដើម​ឆ្នាំ​ Selena បាន​ចេញ​បទ​ចម្រៀង​ "I Can't Get Enough” ច្រៀង​រួម​គ្នា​ជា​មួយ​ Blanco, Tainy និង J Balvin។ ហើយ​នាង​ក៏​បាន​លេច​មុខ​ក្នុង​ខ្សែ​ភាព​យន្ត​ "The Dead Don't Die” របស់​ Jim Jarmusch ផង​ដែរ៕

អត្ថបទ៖ សុខហេង

មតិយោបល់