• 2019-10-24 05:30:00
  • ភាពយន្ត

អ្នក​គាំទ្រ​មិន​គួរ​រំលង​រឿង​ភាគ​ថៃ​ថ្មី​ទាំង ៣ ​ដែល​ចេញនៅ​ខែ​ក្រោយ​នេះ

  • 2019-10-24 05:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្ត​ថៃ​ថ្មី​ទាំង​ ៣ របស់​ប៉ុស្តិ៍​ទូរទស្សន៍​លេខ​ ៣ ថៃ ដែល​ចូល​រួម​សម្ដែង​ដោយ​តារា​ល្បី​របស់​ថៃ​ នឹង​ចាក់​បញ្ចាំង​នៅ​ខែ​វិច្ឆកា​នេះ​។ រឿង​ទាំង​ ៣ នោះ​មាន​ដូច​ជា៖

១. រឿង «Dao Lhong Fah»

រឿង​នេះ​បាន​ចូល​រួម​សម្ដែង​ដោយតួឯក​ប្រុស Masu Junyangdikul និងតួឯកស្រី Natalie Panalie។រឿង «Dao Lhong Fah» ជា​រឿង​​ដែល​យក​មក​ថត​សា​ជា​ថ្មី ដែល​នឹង​ធ្វើ​ការ​ចាក់​បញ្ចាំង​បន្ទាប់​ពី​រឿង «សង្សារ​ខ្ញុំ​ជាមនុស្ស​ភព​ផ្កាយ» ចប់​។

២. រឿង «Tee Krai Tee Mun»

រឿង «Tee Krai Tee Mun» ចូល​រួម​សម្ដែង​ដោយ​តារា​ប្រុស​វ័យ​ក្មេង Nine Naphat ដែល​សម្ដែង​ជា​តួ​អ្នក​លេង​កូន​ហ្គោល​ ហើយ​ជា​គូនឹង​ Gina Yeena។ រឿង​នេះ​នឹង​ចាក់​បញ្ចាំង​បន្ទាប់​ពី​រឿង «Plerng Ruk Plerng Kaen» ចប់។

៣. រឿង «Kao Waan Hai Noo Pen Sai Lub»

តារា​សម្ដែង​ប្រុស​ល្បី Great Warintorn និង តារា​សម្ដែង​ស្រី ​Kao Supassara បាន​ចាប់​ដៃ​គ្នា​សម្ដែង​រឿង «Kao Waan Hai Noo Pen Sai Lub» ដែល​នឹង​ចាក់​បញ្ចាំង​បន្ទាប់​រឿង «Tiwa Sorn Dao» ចប់។ កុំ​ភ្លេច​រង​ចាំ​ទស្សនា​ភាពយន្ត​ថ្មី​ទាំង​អស់​គ្នា៕

ប្រភព៖ Thai Update ប្រែ​សម្រួល៖ ឈឹម វិមានរ័ត្ននា

មតិយោបល់