• 2019-10-24 04:48:45
  • ព័ត៌មាន

ទប់ឆ្ងល់មិនបាន! មានរឿងអីបានជាតារាល្បីៗ នាំគ្នានិយាយពីរឿង "ក្លិនអី្វហ្នឹង! ទាក់ទាញម្លេះ!”

  • 2019-10-24 04:48:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាពេលថ្មីៗនេះ មានវីដេអូជាច្រើនរបស់តារាសម្ដែង ដែលកំពុងមានឈ្មោះបោះសំឡេងក្នុងសង្គម ដែលមាន ជា វណ្ណរិទ្ធ ឌីជេ ណាណា និង សុខ សុមាវតី បានមកអង្រួនចិត្តអ្នកគាំទ្រឲ្យកាន់តែងឿងឆ្ងល់ អំពីក្លិនម៉្យាងនៅក្នុងវីដេអូរបស់ពួកគាត់។

នៅក្នុងវីដេអូនោះ តារាសម្ដែងទាំងអស់ បានបង្ហាញទឹកមុខដូចជាចង់ញ៉ាំយ៉ាងខ្លាំង ទប់ចិត្តមិនបាន បន្ទាប់ពីពួកគាត់បានស្រង់ក្លិនចេញពីចាននោះ។

ប៉ុន្តែ អ្វីដែលកាន់តែធ្វើឲ្យអ្នកគាំទ្រងឿងឆ្ងល់មួយកម្រិតទៀតនោះ គឺពួកគាត់បានសរសេរ Caption នៅលើវីដេអូថា៖ "ក្លិនអី្វហ្នឹង! ទាក់ទាញម្លេះ!” ពួកគាត់បានបន្ថែមទៀតថា "ផលិតផលខ្មែរ ស្នាដៃខ្មែរ ផលិតដោយម៉ាស៊ីនជប៉ុន បច្ចេកវិទ្យាជប៉ុន ទើបតែចេញលក់ថ្មីៗ” ហើយអ្នកដែលបាន Comment ខាងក្រោមវីដេអូរបស់ពួកគាត់ នឹងមានឱកាសឈ្នះរង្វាន់ធំទូរស័ព្ទ iPhone 11 Pro 1 គ្រឿង និងកាម៉េរា Polariod 5 គ្រឿង។

លើសពីនេះ យើងក៏ឃើញមានវីដេអូរបស់តារាហ្វេសប៊ុកជាច្រើនរូបផ្សេងទៀតបានលើកឡើងស្រដៀងគ្នានេះដែរមានការតាំង​ចានដ៏ធំនៅផ្សារ តាមវិទ្យុ ផ្ទាំងប៉ាណូតាមផ្លូវ ជាដើម។ ក្នុងនោះមាន តារាសម្តែង រ៉េននីតារា ក៏ងឿងឆ្ងល់ដែរ បន្ទាប់ពីឃើញតារាល្បី ៣ ដួងរបស់យើងនៅក្នុងវីដេអូ ដោយបង្ហោះនៅក្នុងហ្វេសប៊ុកថា៖ "ផលិតខ្មែរថ្មី ស្នាដៃខ្មែរពិតៗ ផលិតដោយម៉ាស៊ីនជប៉ុន បច្ចេកវិទ្យាជប៉ុន អាចចម្អិនញ៉ាំបានភ្លាមៗ ហើយក្លិនវិញទាក់ទាញ.....ហ្មង៎” ! ហើយខ្ញុំក៏បានឃើញពួកគាត់ស្រង់ក្លិនចេញពីចាននោះផងដែរ"។

ចំណែកតារាហ្វេសប៊ុកមួយរូបទៀត រំដួលលិចទឹក ក៏ងឿងឆ្ងល់ជាខ្លាំងផងដែរ ពេលគាត់បានឃើញការដាក់តាំងចានដ៏ធំមួយនៅផ្សារធំថ្មី ដែលនៅលើចាននោះគេសរសេរថា៖ "ក្លិនអី្វហ្នឹង! ទាក់ទាញម្លេះ”!

ព្រមជាមួយតារា ប៊ុន ឡេង ក៏មានចម្ងល់ និងភ្ញាក់ផ្អើល ពេលគាត់ជិះតាមផ្លូវឃើញផ្ទាំងប៉ាណូដែលមានចានពណ៌ការ៉ុត ហើយមានផ្សេង​ទៀត! សំខាន់គេសរសេរថា ក្លិនអី្វហ្នឹង! ទាក់ទាញម្លេះ!

ចង់ដឹងថា ទាំងអស់នេះ គេចង់និយាយ ឬបង្ហាញពីផលិតផលអ្វីឲ្យប្រាកដទៅ?

តោះចង់ដឹងកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា!

អត្ថបទ៖ ឈិន មិថុនា

មតិយោបល់