• 2019-10-25 02:35:00
  • ជីវិតតារា

Hong Seok Chun៖ IU គឺ​ជា​មនុស្ស​ម្នាក់​គត់​ដែល​ទៅ​ដល់​បុណ្យ​សព​ Sulli មុនគេ

  • 2019-10-25 02:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចុងភៅ​ដ៏​ល្បី​ប្រចាំ​ប្រទេស​កូរ៉េ លោក Hong Seok Chun ដែល​ជា​មិត្ត​ជិត​ស្និទ្ធ​របស់ Sulli បាន​ប្រាប់​ឲ្យ​ដឹង​ថា តារា​ចម្រៀង​ទោល​ IU គឺ​ជា​មនុស្ស​តែ​ម្នាក់​គត់​ដែល​ទៅ​ដល់​ពិធី​បុណ្យ​របស់​ Sulli មុន​គេ ហើយ​នាង​បាន​នៅ​ទីនោះរហូត​ដល់​ពិធី​ចប់​រួច​រាល់​អស់។

Hong Seok Chun ក៏​បាន​អញ្ជើញ​ចូល​រួម​ពិ​ធី​បុណ្យ​តារា​សម្ដែង Sulli កាល​ពី​សប្ដាហ៍​មុន ហើយ​បាន​ប្រាប់​ថា IU នៅ​ក្នុង​ពិ​ធី​តាំង​ពី​ដំបូង​រហូត​ដល់​ចុង​បញ្ចប់​នៃ​កម្ម​វិធី។

តារា​សម្ដែង IU បាន​ឈរ​នៅ​ក្នុង​ពិធី ព្រម​ទាំង​ជួយ​ទទួល​ភ្ញៀវ​ដែល​ជិត​ស្និទ្ធជាមួយ Sulli ផងដែរ។

Hong Seok Chun ក៏​មិត្តជិត​ស្និទ្ធ​ម្នាក់​របស់​តារា​ចម្រៀង​និង​សម្ដែង Sulli ហើយ​លោក​ក៏​ជួយ​អ្វី​មិន​បាន​ ក្រៅ​ពី​បង្ហាញ​អា​រម្មណ៍​នៃ​ភាព​សោក​ស្ដាយ​ចំពោះ​ការ​បាត់​បង់ Sulli ។ ចុង​ភៅ​រូប​នេះ​ក៏​បាន​បន្ថែម​ថា រូប​លោក​គួរ​តែ​ជួយ​ Sulli ឲ្យ​បាន​ច្រើន​ជាង​នេះ។

ទស្សនាវីដេអូដែលលោក Hong Seok Chun និយាយ​ពី Sulli៖

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ ឈឹម វិមានរ័ត្ននា

មតិយោបល់