• 2019-10-24 06:38:12
  • ចម្រៀង

ភ្ញាក់ផ្អើលមិនស្ទើរ! Selena Gomez ចេញបទមួយទៀត រឹងមាំខុសពីបទមុន

  • 2019-10-24 06:38:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កាល​ពី​ម្សិលមិញ​នេះ Selena Gomez បាន​បញ្ចេញ​នូវ​បទ​ចម្រៀង​ថ្មី​ ចំណង​ជើង​ថា "Lose You to Love Me” ជា​បទ​ចម្រៀង​ទោល​ដំបូង​របស់​តារា​វ័យ​ ២៧ ឆ្នាំ​រូប​នេះ ប្រចាំ​ឆ្នាំ ២០១៩។ វា​ជា​ប្រភេទ​បទ​ចម្រៀង​មនោសញ្ចេតនា​​មួយ​បែប និយាយ​អំពី​នារី​ម្នាក់​ងាក​មក​ស្រឡាញ់​ខ្លួន​ឯង​វិញ ក្រោយ​ពី​បែក​ពី​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់។

នៅ​ថ្ងៃ​នេះ Selena Gomez បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ភ្ញាក់ផ្អើល ដោយ​បញ្ចេញ​បទ​ចម្រៀង​ថ្មី​មួយ​ទៀត​ចំណង​ជើង​ថា "Look At Her Now”។ បទ​ថ្មី​នេះ​មាន​ចង្វាក់​ភ្លេច​ញ័រញាក់​ ឯ​អត្ថន័យ​វិញ​គឺ​ខុស​ពី​បទ​មុន​ដាច់។ បទ​នេះ​និយាយ​អំពី​នារី​ម្នាក់​បាន​​ធ្វើ​ឲ្យ​ខ្លួន​ឯង​រឹងមាំ​ឡើង​វិញ ក្រោយ​ពី​សោកសៅ​នឹង​រឿង​ស្នេហា​​អស់​ជា​ច្រើន​ឆ្នាំ​រួច​មក។

​ទស្សនា​វីដេអូ​ចម្រៀង​ខាង​ក្រោម​នេះ ៖

ចុចអាន ៖ Selena បកស្រាយអត្ថន័យនៅពីក្រោយបទ Lose You To Love Me ជៀសវាងពាក្យប៉ាន់ស្មានផ្តេសផ្តាស់

អត្ថបទ៖ សុខហេង

មតិយោបល់