• 2019-10-25 02:16:06
  • ស្ទីលតារា

សូម្បី​អ្នក​ដឹក​នាំ​រឿង​លំដាប់ពិភព​លោក​ក៏​ចង់​ធ្វើ​ការ​ជាមួយ​ Jimin ដែរ

  • 2019-10-25 02:16:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃទី ២៣ ខែតុលា កន្លង​ទៅ អ្នក​ដឹក​នាំ​រឿង​ហូលីវូដ Gus Van Sant បាន​និយាយ​ថា លោក​សង្ឃឹម​ថានឹង​បាន​ធ្វើ​ការ​ជាមួយនឹង​ Jimin សមាជិក​ BTS។

ទស្សនាវដ្ដី​អង់​គ្លេស​ i-D បាន​ចេញ​ផ្សាយបទ​សម្ភាស​ថ្មី​ជាមួយ​ Gus Van Sant ដែល​ជា​អ្នក​ដឹក​នាំ​រឿង​ «Good Will Hunting» និង «Elephant» ហើយ​រឿង​ទាំង​នេះ​ផងដែរ​បាន​ឈ្នះ​នៅ​កម្ម​វិធី Cannes Film Festival ក្នុង​ឆ្នាំ ២០០៣។

នៅ​ពេល​ដែល​គាត់​ត្រូវ​បាន​សាក​សួរ​ថា តើ​តួ​សម្ដែង​មួយ​ណា​ដែល​លោក​ចង់​ធ្វើ​ការ​ជាមួយ​? Gus Van Sant ក៏​បាន​ជ្រើស​រើស​យក​តារា​ចម្រៀង Jimin មក​ជំនួស​តារា​សម្ដែង​ផ្សេងទៀត​ទៅ​វិញ​។

អ្នក​ដឹក​នាំ​រឿង​ក៏​បាន​បកស្រាយ​ថា បើ​ទោះ​បី​ Jimin មិន​មែន​ជា​តារា​សម្ដែង​ក៏​ដោយ ប៉ុន្តែ​ពេល​ខ្លះ​ លោក​អាច​ឃើញ​អ្វី​ពិសេស​មួយ​ ដែល​លោក​ចូល​ចិត្ត ហើយ​មនុស្ស​ម្នាក់​នោះ​គឺ​ Jimin សមាជិក​ BTS។

លោក​ក៏​បាន​បន្ថែម​ថា លោក​ក៏​ចង់​ថត​រូប​របស់​ Jimin ដូច​គ្នា ប៉ុន្តែ​វា​ប្រហែល​ជា​រឿង​នា​ពេល​អនាគត។

ប្រភព៖ Soompi ប្រែ​សម្រួល៖ ឈឹម វិមានរ័ត្ននា

មតិយោបល់
អត្ថបទថ្មី