• 2019-10-25 03:05:00
  • ជីវិតតារា

តារា​សម្ដែង​ប្រុស​ល្បី​ឈ្មោះ​ចិនរឿង Like Love ធ្វើ​ឲ្យ​មិត្ត​ស្រី​ប៊ិះសម្លាប់​ខ្លួន​ព្រោះ​មាន​ស្នេហា​ភេទ​ដូច​គ្នា

  • 2019-10-25 03:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព័ត៌មាន​តារា​សម្ដែង​ប្រុស​ល្បី​ឈ្មោះ​ចិន Korn Kong ត្រូវ​បាន​មិត្ត​ស្រី​ចោទ​ប្រកាន់​ថា​លោក​មាន​ស្នេហា​ភេទ​ដូច​គ្នា ធ្វើ​ឲ្យ​នាង​បាក់​ទឹក​ចិត្ត​ដល់​ថ្នាក់​​ប៊ិះ​សម្លាប់​ខ្លួន បាន​ធ្វើ​ឲ្យ​អាជីព​សម្ដែង​របស់​លោក​រាំង​ស្ទះ​ទាំង​ស្រុង។

កាល​ពី​​ថ្មី​ៗ​នេះ បណ្ដាញ​ព័ត៌មាន Sina បាន​រាយការណ៍​ថា តារា​សម្ដែង​ប្រុស​ល្បី​ឈ្មោះ​ចិន Korn Kong ត្រូវ​បាន​មិត្ត​ស្រី​លោក នាង Zhang Man Ni ចោទ​ប្រកាន់​ថា​មាន​ជីវិត​ផ្លូវភេទ​រញេរញ៉ៃ មាន​សេព​គ្រឿង​ញៀន និង​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​ទង្វើ​របស់​ខ្លួន។

យោង​តាម​ការ​បក​ស្រាយ​របស់ នារី​ខាង​លើ អ្នក​ទាំង​២​បាន​ស្រលាញ់​គ្នា​មួយ​រយៈ​ពេល​វែង​ហើយ ហើយ​មាន​គំរោង​រៀបការ​នៅ​ពេល​ខាង​មុខ។ យ៉ាងណាក្ដី​ នៅ​ពេល​នេះ​ស្រាប់​តែ ប្រុស​ស្អាត​រូប​នេះ​បាន​បាត់​ខ្លួន ធ្វើ​ឲ្យ​នាង​មិន​អាច​ទាក់ទង​បាន។

នាង​បាន​បន្ថែម​ថា វេជ្ជបណ្ឌិត​ថា​នាង​មាន​ជំងឺ​ឆ្លង​តាម​រយៈ​ការ​រួម​ភេទ និង​ពិបាក​ព្យាបាល​ដាច់​ខ្លាំង​ណាស់។ ក្រោយ​ពេល​នាង​សំណូមពរ​ឲ្យ​មិត្ត​ប្រុស​ទៅ​ពិនិត្យ​ទើប​ដឹង​ថា លោក​គឺ​ជា​​អ្នក​ចម្លង​ឲ្យ​នាង។

Korn Kong បាន​សារភាព​ថា​ខ្លួន​បាន​រួម​ភេទ​ជាមួយ​មនុសុស្ស​ប្រុស​២​នាក់ ដើម្បី​ស្វែង​រក​អារម្មណ៍​ថ្មី។ ដោយ​ទ្រាំ​លែង​បាន ទើប​ខាង​ស្រី​ចេញ​មុខ​បក​អាក្រាត​លោក ថា​ជា​មនុស្ស​បោកប្រាស់ សន្យា​ថារៀប​ការ​នឹង​នាង​ តែ​គេច​ខ្លួន​បាត់។ មិន​ត្រឹម​ប៉ុណ្ណោះ នាង​​ក៏​បាន​ឲ្យ​ដឹង​ថា ខ្លួន​មាន​ជំងឺ​បាក់​ទឹក​ចិត្ត​ ហើយ​ប្រុង​សម្លាប់​ខ្លួន​២​ដង​មក​ហើយ តែ​ប៉ាម៉ាក់​មក​ជួយ​ទាន់​ពេល។

ក្រោយ​ពេល​រង​ការ​ចោទ​ប្រកាន់​បែប​នេះ តួ​ប្រុស​រឿង Like Love បាន​ចេញ​មុខ​បកស្រាយ​ថា អ្នក​ទាំង​២​ស្រលាញ់​គ្នា​គឺ​ស្ម័គ្រ​ចិត្ត។ តែ​ដោយ​សារ​មិត្ត​ស្រី​មាន​ជំងឺ​បាក់​ទឹក​ចិត្ត​ទើប​តែងតែ​សង្ស័យ​លោក។​ បច្ចុប្បន្ន​អាជីព​សម្ដែង​របស់​លោក​ត្រូវ​បាន​ផ្អាក​សិន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ខាង​លើ។

Kong Korn គឺ​ជា​តារា​សម្ដែង​ប្រុស​ល្បី​ឈ្មោះ​ចិន​ កើត​ឆ្នាំ​១៩៩២។ លោក​ចាប់​ផ្ដើម​ល្បី​ឈ្មោះ​ខ្លាំង ក្រោយ​ពេល​សម្ដែង​រឿង​ស្រលាញ់​ភេទ​ដូច​គ្នា Like Love៕

ប្រភព៖ news.zing.vn ប្រែសម្រួល៖ Caramel

មតិយោបល់
អត្ថបទពេញនិយម