• 2019-10-25 05:00:00
  • ព័ត៌មាន

EXO និង​ BTS មានឈ្មោះ​ប្រកួតដណ្ដើមពានរបស់ "American Music Awards” ឆ្នាំ​នេះ

  • 2019-10-25 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ចម្រៀង​ជួរ​មុខ​ប្រចាំ​ពិភព K-Pop ២​ក្រុម​គឺ BTS និង​ EXO បាន​ទទួល​ឱកាស​ពិសេស​ដូចគ្នា​នៅ​ប៉ែក​អឺរ៉ុប​សម្រាប់​ឆ្នាំ​នេះ។

BTS មាន​ឈ្មោះ​ជាប់​ក្នុង​បេក្ខភាព​ទទួល​ពាន​រង្វាន់​ដល់ទៅ​ ៣ ស្របពេល​ EXO ក៏​មាន​ ១ដែរ។ សម្រាប់​ពាន​រង្វាន់​ ដែល​ BTS ឈរ​ឈ្មោះ​ដណ្ដើម​នោះ​មាន​ ទី១ “Favorite Duo or Group – Pop/Rock” ជាមួយ​ក្រុម​ Jonas Brothers និង​ Panic! At The Disco។ ទី២ ពាន​ "Tour of the Yea”​ ប្រកួត​ជាមួយ​ Ariana Grande, Elton John, P!nk, និង Ed Sheeran។

ដោយឡែក​ ឈាន​ចូល​ពាន​ទី ៣​ គឺ​ "Favorite Social Artist” គឺជា​ពាន​ដែល​ BTS និង​ EXO មាន​មុខ​រួមគ្នា​ លើ​តារាង​បេក្ខភាព​ ជាមួយ Billie Eilish, Ariana Grande, and Shawn Mendes។

សូម​បញ្ជាក់​ផងដែរ​ថា​ កាល​ពី​ឆ្នាំ​មុន​ ពាន​ "Favorite Social Artist” នេះ​ BTS ជា​ម្ចាស់​តំណែង​ ប៉ុន្តែ​ឈាន​ចូល​ឆ្នាំ ២០១៩​ នេះ​ចង់​ដឹង​ថា​ តើ​ក្រុម​នេះ​អាច​លើក​ពាន​នេះ ឬ​ធ្លាក់​ទៅ​លើ​តារា​រូបណា​ សូម​រង់​ចាំតាមដាន​ទាំងអស់គ្នា៕

ប្រភព៖ kstarlive ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់