• 2019-10-26 02:48:43
  • ភាពយន្ត

ចាក់​ចំ​បេះដូង​យុវវ័យ​ហើយ ភាពយន្ត​ទី​១របស់​ប្រុស​សង្ហា ជា សុជាតិ ប៉ះ​ជា​មួយនារី​សម្ផស្ស​ស្រទន់

  • 2019-10-26 02:48:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ព្រឹក​នេះ មាន​វីដេអូ Trailer ភាពយន្ត​ខ្មែរ​មួយ​រឿង ត្រូវ​បាន​គេ​ចែក​ចាយ​ឲ្យ​គ្នា​ពេញ​ហ្វេសប៊ុក ដោយ​នៅ​ក្នុង​នោះ គេ​ឃើញ​មាន​ប្រុស​ស្អាត​ក្នុង​ក្រុម "ក្មេង​ខ្មែរ" ជា សុជាតិ បាន​លេច​មុខ​ក្នុង​ខ្សែ​ភាពយន្ត​ដំបូង ដែល​សាច់​រឿង​ចាក់​ចំ​បេះដូង​យវវ័យ​ខ្លាំង។

នេះ​ជា​ភាព​យន្តខ្នាត​ធំ​បែប​ស្នេហា​យុវវ័យ​សម័យ​ថ្មី​ ដែល​មាន​ចំណង​ជើង​ថា “ស្នេហា​ក្មេង​ៗ”។ ភាពយន្ត​នេះ​ចូល​រូម​សម្តែង​ដោយ​តារា​ល្បី​ៗ​មាន​ដូច​ជា​កញ្ញា គង់ ចាន់ស្រីដែន ជា​អតីត Freshie Girl ប្រចាំ​ឆ្នាំ​២០១៥។ លោក ជា សុជាតិ តារា​ចម្រៀង​​មក​ពី​ក្រុម​ក្មេង​ខ្មែរ និង លោក រ៉ុង សុភីដេវីត មក​ពី​ក្រុម Small World Small Band។

ក្រៅ​ពី​នេះ ក៏​មាន​តួ​សម្តែង ល្បី​ៗ​ជា​ច្រើន​រូប​ទៀត សុទ្ធ​ជា​យុវវ័យ ដែល​នឹង​ចូល​មក​បង្ក​បរិយាកាស​នៃ​រឿង​ឲ្យ​កាន់​តែ​សប្បាយ រស់​រវើក និង​ពោរពេញ​ដោយ​សំណើច​ទៀត​ផង។ តាម​ព័ត៌មាន នេះ​គឺ​ជា​ស្នាដៃ​​និពន្ធ​រួមគ្នារវាង​កញ្ញា រិទ្ធី លំអរពេជ្រ ជាមួយ​លោក ម៉ានិត ដែល​យុវវ័យ​ភាគ​ច្រើន​ធ្លាប់​បាន​អាន​ប្រលោម​លោក​ដ៏​ជក់ចិត្ត​មួយ​ចំនួន​កន្លង​មក។

ភាពយន្ត​នេះ ត្រូវ​បាន​ផលិតកម្ម​កង​ចក្រ​ភីកឈ័រ​បាន​វិនិយោគ​ទៅ​លើការ​ផលិត​តាំង​ពី​ឆ្នាំ ២០១៧ មក​ម្ល៉េះ ដោយ​មាន​ការ​ចូល​រួម​ពី​ក្រុម​ការងារ​ផលិត ភាពយន្ត​ដែល​មាន​បទ​ពិសោធន៍​យូរ​ឆ្នាំ។ គោល​បំណាង គឺ​សម្រិត​សម្រាំង ជា​ពិសេស​ទៅ​លើ​គុណភាព​ទាំង​សាច់​រឿង ទាំង​តួ​សម្តែង និង​បច្ចេកទេស​ដើម្បី តម្រូវ​ចិត្ត​ទស្សនិកជន​ខ្មែរ ពិសេស​យុវវ័យ ព្រម​ទាំង​ស្រប​ទៅ​តាម​ស្តង់ដារ​នៃ​កុន​ដែល​អាច​នាំ​ចេញ​ទៅចាក់​បញ្ចាំង​នៅ​ក្រៅ​ប្រទេស​បាន​ទៀត​ផង។

តោះ...ឥឡូវ​ទស្សនា​វីដេអូ Trailer របស់ ជា សុជាតិ ទាំង​អស់​គ្នា

អត្ថបទ៖ ទារិកា

មតិយោបល់