• 2019-10-28 07:00:00
  • ភាពយន្ត

អ្នក​ចូលចិត្ត​ទស្សនា​ភាពយន្ត​ចិន​មិន​គួរ​រំលង​រឿង​ចិន​ទាំង ៦ នេះ​ទេ

  • 2019-10-28 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ដែល​និយម​ទស្សនា​រឿង​ភាគ​បរទេស ប្រាកដ​ជា​ធ្លាប់​ទស្សនា​រឿង​ចិន​មិន​ថាបែប​បុរាណ​ឬ​សម័យ​នោះ​ទេ។ រឿង​ទាំង​នោះ​មាន​ភាព​ល្បី​ល្បាញ​មិន​ចាញ់​រឿង​កូរ៉េ​ ទាំង​គុណ​ភាព​និង​សម្រស់​របស់​តួ​អង្គនៃ​រឿង។

ខាង​ក្រោម​នេះ​ ជា​រឿង​ចិន​ទាំង ៦ ដែល​បាន​ទទួល​ការ​គាំទ្រ​ពី​អ្នក​ទស្សនា​ច្រើន​ជាង​គេ​ប្រចាំ​រដូវ​ក្ដៅ​ក្នុង​ឆ្នាំ​នេះ៖

១. រឿង «Go Go Squid»

រឿង​នេះ​ចង់​និយាយ​អំពី​ការ​ស្រឡាញ់​គេ​តែ​ម្ខាង​របស់​នារី​ដែល​អ្នក​ររៀន​ជំនាញ​ផ្នែក​វិស្វកម្ម​កុំព្យូទ័រ ទៅ​លើ​បុរស​ដែល​អ្នក​ជំនាញ​លេខ​ហ្គេម​អេឡិចត្រូ​និច​។

២. រឿង «The King’s Avatar»

រឿង​នេះ​ចូល​រួម​សម្ដែង​ដោយ​តួ​ឯក​ប្រុស Yang Yang ដែល​សម្ដែង​ជា​តួ​អ្នកលេខ​ហ្គេម​អេឡិចត្រូនិច​ម្នាក់។ រឿង​នេះ​គឺ​ចង់​និយាយ​អំពី​ការ​ធ្វើ​ការ​ជាក្រុម​និង​មិត្តភាព។

៣. រឿង «Mr. Fighting»

Mr. Fighting ជា​រឿង​មួយ​អំពី​ការ​តស៊ូ​ដើម្បី​ក្ដី​ស្រមៃ​របស់​តួឯក​ប្រុស។

៤. រឿង «The Longest Day in Chang’an»

រឿង «The Longest Day in Chang’an» ជា​រឿង​ចិន​បុរាណ​ដែល​ចូលរួម​សម្ដែង​ដោយ​ Jackson Yee ពី TF Boy ។

៥. រឿង «The Untamed»

ជា​រឿង​មួយ​ដែល​ទទួល​ការ​គាំទ្រ​ខ្លាំង​ពី​សំណាក់​យុវវ័យ។ រឿង​នេះ​សម្ដែង​ដោយ​តួ​ប្រុស​ ២ នាក់​គឺ Xiao Zhan និង Wang Yi Bo។

៦. រឿង «Love and Destiny»

ជា​រឿង​ដែល​ដឹក​នាំ​ដោយ​ក្រុម​ដែលធ្លាប់​ដឹក​នាំ​រឿង «Eternal Love» ដែល​ធ្លាប់​ផ្ទុះ​កាល​ពី​ឆ្នាំ ២០១៧។រឿង​មាន​កា​រ​ចូល​រួម​សម្ដែង​ដោយ Ni Ni  ​និង Chang Chen។

ប្រភព៖ Soompi ប្រែ​សម្រួល៖ ឈឹម វិមានរ័ត្ននា

មតិយោបល់