• 2019-10-28 02:57:33
  • ជីវិតតារា

រូប​ភាព​ទាំង​ប៉ុន្មាន​សន្លឹក​នេះ​បញ្ជាក់​បាន​ថា​ក្នុង​នាម​ជា​តា​រា​កូរ៉េ​គ្មាន​ពេល​សម្រាក​គ្រប់​គ្រាន់

  • 2019-10-28 02:57:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​គាំ​ទ្រ​ជា​ច្រើន​ប្រាកដ​ជា​ជ្រាប​យ៉ាង​ច្បាស់​ថា តារា​សំណព្វ​ចិត្ត​របស់​ពួក​គេ​ពិត​ជា​មាន​ភាព​មមាញឹក​ជា​រៀង​រាល់​ថ្ងៃ​សឹង​តែ​រក​ពេល​សម្រាក​អោយ​បាន​គ្រប់​គ្រាន់​ម្ដង​មិន​បាន។ ពួក​គេ​ត្រូវ​ងើប​ពី​ព្រលឹមហើយ​ធ្វើ​ការ​រហូត​ដល់​យប់​ជ្រៅក៏​មាន។

តារា​ទាំង​នោះ​ត្រូវ​ការ​តុប​តែង​ខ្លួន​ ហើយ​ចំណាយ​ពេល​សឹង​តែ​មួយ​ថ្ងៃ​ឯណោះ​នៅ​កន្លែង​សម្ដែង​ ហើយ​ការ​សម្ដែង​ដែល​ពិត​ប្រាកដ​ត្រឹម​តែ ៣ នាទី​ប៉ុណ្ណោះ។ ពេល​ខ្លះ​ត្រូវ​ជិះ​ទៅ​តាម​ខេត្ត​ឬប្រទេស​ក្រៅ​រាប់​ម៉ោង​ ដើម្បី​ទៅ​សម្ដែង​ជូន​អ្នក​គាំទ្រ។

ខាង​ក្រោម​នេះ​ ជា​រូប​ភាព​ដែល​បង្ហាញ​ពី​សភាព​របស់​តារា​កូរ៉េ​ដែល​មមាញឹក​ជាមួយ​នឹង​អាជីព​របស់​ខ្លួន៖

១. V ក្រុម BTS

២. Hyeri ក្រុម Girl’s Day

៣. Sejeong ក្រុម GUGUDAN

៤. Seulgi ក្រុម Red Velvet

៥. Wendy ក្រុម Red Velvet

៦. Youngjae ក្រុម B.A.P.

៧. Eunji ក្រុម Apink

៨. Kai ក្រុម EXO

៩. Lisa ក្រុម BLACKPINK

១០. Lia ក្រុម ITZY

១១. Sana ក្រុម TWICE

១២. Momo និង Nayeon ក្រុម TWICE

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ ឈឹម វិមានរ័ត្ននា

មតិយោបល់