• 2019-10-28 03:15:00
  • ជីវិតតារា

Woojin សម្រេច​ចិត្តចាក​ចេញ​ពី​ក្រុម Stray Kids ដោយ​សារ​មូលហេតុ​មួយ

  • 2019-10-28 03:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិត​កម្ម​យក្ស JYP បាន​ប្រកាស​ថា Woojin នឹង​ចាក​ចេញ​ពី​ក្រុម Stray Kids ដោយ​សារ​តែ​មាន​បញ្ហា​ផ្ទាល់​ខ្លួន​របស់​លោក។

ខាង​ផលិត​កម្ម​បាន​ប្រកាស​ដំណឹង​នេះ​តាម​រយៈ​ Online Fan Board ជា​មួយ​នឹង​ដ៏​សោក​ស្ដាយ​មួយ​នេះ​ ហើយ​មាន​ខ្លឹម​សារ​ដូច​តទៅ៖

«សួស្ដី​អ្នក​ទាំង​អស់​គ្នា!

Woojin បាន​ចាក​ចេញ​ពី​ក្រុម Stray Kids ដោយ​សារ​តែ​បញ្ហា​ផ្ទាល់​ខ្លួន ហើយ​កុង​ត្រា​របស់ Woojin ក៏​បាន​បញ្ចប់​​ផងដែរ​។

ពួក​យើង​ក៏​សុំ​ទោស​ដល់​អ្នក​គាំទ្រ​ចំពោះ​ដំណឹង​មួយ​នេះ​។ ចំពោះ​អាល់​ប៊ុម​ថ្មី​ដែល​គ្រោង​ចេញ​នៅ​ថ្ងៃ​ទី ២៥ ខែ​កញ្ញា ខាង​មុន​ក៏​នឹង​ត្រូវ​បាន​លើក​ទៅ​ថ្ងៃ​ទី ០៩​ ខែ​ធ្នូ​ វិញ​។

សូម​អ្នក​ទាំង​អស់​ផ្ដល់​នូវ​ការ​គាំទ្រ​ដល់​សមាជិក Woojin ដែល​នឹង​ដើរ​ទៅ​រក​ផ្លូវ​ថ្មី​របស់​លោក​។ ពួក​យើង​ក៏​សូម​សំណូម​ពរ​ឲ្យ​អ្នក​គាំទ្រ​ទាំង​អស់​នៅ​តែ​ស្រឡាញ់​និង​គាំទ្រ​ដល់​សមាជិក​ទាំង ៨ ផ្សេង​ទៀត​របស់ Stray Kids។ អរគុណ»

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ ឈឹម វិមានរ័ត្ននា

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី