• 2019-10-29 00:30:00
  • ស្ទីលតារា

Jennie ក្រុម BLACKPINK កាត់​សក់​ម៉ូដថ្មី អ្នក​គាំទ្រ​បាក់​ចិត្ត​ស្រឡាញ់​គ្រប់​គ្នា

  • 2019-10-29 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ូដសក់​ថ្មី​របស់ Jennie បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ចាប់​អារម្មណ៍​គ្រប់​គ្នា និង​សរសើរ​មិន​ដាច់​ពី​មាត់​ថា នាង​ពិត​ជា​ស្អាត​និងសក្តិសម​បំផុត​។

កាល​ពី​ថ្ងៃទី ២៦ ខែតុលា BLACKPINK បាន​សម្ដែង​នៅ​កម្ម​វិធី​បែប​ឯក​ជន​របស់​សណ្ឋាគារ​មួយ ដែល​មាន​ឈ្មោះ​ថា «Incheon Paradise City Hotel»។ ជា​ធម្ម​តា រាល់​ការ​ចេញ​សម្ដែង​ម្ដងៗ សមាជិក​ទាំង​អស់បាន​ទាក់​ទាញ​ចំណាប់​អារម្មណ៍​អ្នក​គាំទ្រ​គ្រប់​ៗ​គ្នា ដោយ​សារ​តែ​សម្រស់​ដ៏​ស្រស់​របស់​ពួកគេ។

ផ្ទុយ​ទៅ​វិញ កាល​ពី​ថ្ងៃសៅរ៍ កន្លងទៅ Jennie បាន​ឆក់​យក​បេះ​ដូង​អ្នក​គាំទ្រ ជាមួយ​នឹង​ម៉ូត​សក់​ថ្មី​ ដ៏​សាមញ្ញបំផុត។ អ្នក​គាំទ្រ​ចាប់​អារម្មណ៍​នាង​លើក​នេះ​ដោយ​សារ​តែ នាង​ធ្លាប់​តែ​មាន​សក់​វែង​យូរ​មក​ហើយ ហើយ​សក់​លើក​នេះ​គឺ​ខ្លី​ជាង​រាល់​ដង។

តោះ! ទៅ​មើល​រូប​ភាព​និង​វីដេអូ​របស់ Jennie ជាមួយ​ម៉ូត​សក់​ថ្មី​របស់​នាង៖

ប្រភព៖ kstarlive ប្រែ​សម្រួល៖ ឈឹម វិមានរ័ត្ននា

មតិយោបល់
អត្ថបទពេញនិយម