• 2019-10-28 04:25:00
  • ជីវិតតារា

អតីត​ប្ដី​ គឹម ចាន់​ឌី ធ្វើ​ឲ្យ​គេ​ព្រួយ​បារម្ភ​នៅ​ពេល​លុប​រូប​ចេញ​ពី​បណ្ដាញ​សង្គម​អស់

  • 2019-10-28 04:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ប្រុស​កូរ៉េ​ល្បី​ឈ្មោះ Ahn Jae Hyun បាន​កំពុង​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​របស់​ខ្លួន​ព្រួយ​បារម្ភ​ជា​ខ្លាំង​ក្រោយ​ពេល​លោក​បាន​លុប​អស់​រូប​ចេញ​ពី​បណ្ដាញ​សង្គម និង​និយាយ​ថា​ខ្លួន​កំពុង​ត្រូវ​លេប​ថ្នាំ​ជា​ច្រើន​ប្រភេទ។

ខណៈ​រឿងរ៉ាវ តារា​ចម្រៀង និង​សម្ដែង​ល្បី​ឈ្មោះ​ស្រី​កូរ៉េ Sulli សម្លាប់​ខ្លួន​មិន​ទាន់​បាន​ស្ងប់ស្ងាត់​ស្រួលបួល​ផង ស្រាប់​តែ​មាន​សិល្បករ​ម្នាក់​ទៀត ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ព្រួយ​បារម្ភ​ជា​ខ្លាំង។ តារា​ប្រុស​កូរ៉េ​ដែល​កំពុង​ធ្វើ​ឲ្យ​គេ​បារម្ភ​នោះ​គឺ តារា​សម្ដែង Ahn Jae Hyun អតីត​ស្វាមី​របស់​តារា​សម្ដែងស្រី Goo Hye Sun។

តាម​នោះ​ដែរ មុន​នោះ នៅ​បណ្ដាញ​ទំព័រ​បណ្ដាញ​សង្គម Instagram របស់​លោក​ មាន​ប្រហែល​ជាង​១០០​រូប តែ​នៅ​ពេល​នេះ​លោក​បាន​លុប​រូប​អស់​តែ​ម្ដង ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​​មិន​ដឹង​ថា​លោក​កំពុង​កើត​អ្វី​ឡើយ។ គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រោយ​ពេល​តារា​ចម្រៀង​ស្រី Sulli ដែល​ធ្លាប់​ជា​មិត្ត​រួម​សម្ដែង​របស់​លោក​ស្លាប់​នោះ លោក​បាន​ឲ្យ​ដឹង​ថា លោក​មិន​ជឿ​នឹង​ភ្នែក​ទេ អាច​មក​ពី​លោក​លេប​ថ្នាំ​ច្រើន​ពេក​ទើប​កើត​ការ​វង្វេងវង្វាន់​បែប​នេះ។

អ្នក​គាំទ្រ បាន​បង្ហាញ​ក្ដី​ព្រួយ​បារម្ភ​រួច​មក​ហើយ​នៅ​ពេល​នោះ ដ្បិត​បើ​លោក​ប្រើ​ថ្នាំ​ច្រើន​ដល់​ថ្នាក់​វង្វេងវង្វាន់​មាន​ន័យ​ថា​សភាព​របស់​លោក​ក៏​ធ្ងន់ធ្ងរ​ណាស់​ដែរ៕

ប្រភព៖ Kenh14 ប្រែសម្រួល៖ Caramel

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី