- 2019-10-31 02:02:23
- ព័ត៌មាន
ពីមុន ៥៩ ឥឡូវជាង២០០គីឡូក្រាម នាយ ធុង បញ្ចេញហេតុផល ដែលធ្វើឲ្យនាយឡើងគីឡូដូចទឹកបាក់ទំនប់
- 2019-10-31 02:02:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពីមុន ៥៩ ឥឡូវជាង២០០គីឡូក្រាម នាយ ធុង បញ្ចេញហេតុផល ដែលធ្វើឲ្យនាយឡើងគីឡូដូចទឹកបាក់ទំនប់
ចន្លោះមិនឃើញ
មុនឆ្នាំ ២០០០ លោក ម៉ាត់ ចាន់ថន ហៅ នាយធុង មានទម្ងន់ត្រឹមតែ៥៩គីឡូក្រាមប៉ុណ្ណោះ ប៉ុន្តែចាប់តាំងពីនាយចូលបម្រើការនៅភោជនីយដ្ឋានមួយ ភ្ញៀវស្គាល់ហៅផឹកស៊ីញឹកញាប់ឥតដែនកំណត់ ធ្វើឲ្យគីឡូតារាកំប្លែងរូបនេះចាប់ផ្ដើមឡើងគីឡូជាបន្តបន្ទាប់ និងកាន់បន្តឡើង យ៉ាងគំហុក ពេលក្លាយជាអ្នកសិល្បៈ បច្ចុប្បន្ននាយមានទម្ងន់រហូតដល់ទៅ២២០ គីឡូឯណោះនាពេលបច្ចុប្បន្ន។
នាយ ធុង បានរៀបរាប់ឲ្យដឹងថា បើនិយាយពីការពិសាអាហារវិញ នាយទទួលទានដូចមនុស្សទូទៅទេ គឺ១ចានទៅ២ចាន ក្នុង១ពេលដូចគ្នា ប៉ុន្តែបើផឹកទឹកវិញនាយ អាចនិយាយបានថា ផឹកច្រើនជាង មនុស្សទូទៅ។ មួយវិញទៀត ដោយនាយធ្វើការពេលយប់ផង ការញាំអាហារ ឬផឹកស៊ី គឺភាគច្រើនប្រព្រឹត្តទៅនៅពេលយប់ ទាំងនេះគឺជាហេតុងាយនឹងឡើងគីឡូណាស់។ យ៉ាងណា ទាំងនេះជាអ្វី មិនអាចចៀសវាងបានឡើយ ព្រោះជាការងាររកចំណូលមួយរបស់នាយ។
នាយលើកឡើងទៀតថា ទោះបីជានាយបច្ចុប្បន្នមានទម្ងន់រហូតដល់ទៅ២២០គីឡូក្រាម មើលទៅហាក់ពិបាកក្ដី ប៉ុន្តែសុខភាពរបស់នាយ មានសភាពធម្មតាមិនមានជំងឺធំដុំប្រចាំកាយ ដូចជាទឹកនោមផ្អែម លើសជាតិស្ករ ឬលើសជាតិអាស៊ីត គួរឲ្យបារម្ភឡើយ ។
កន្លងមកមានការណែនាំឲ្យពីមជ្ឈដ្ឋានជាច្រើនឲ្យនាយ សម្រកគីឡូដោយវិធីជាច្រើន ដូចជា ការហាត់ប្រាណ ញ៉ាំថ្នាំសម្រក ឬ អាហារបំប៉ន ជាដើម ប៉ុន្តែនាយមិនទាន់សាកល្បង បច្ចុប្បន្នបានជ្រើសរើស តែវិធីទៅស្ទីម សូណា ឬឆ្ពុង តែប៉ុណ្ណោះ។
ទោះបីជាសុខភាពរាល់ថ្ងៃមិនទាន់ចោទជាបញ្ហា នាយធុងលើកឡើងថា ខ្លួនក៏មានការបារម្ភផងដែរ ខ្លាចទៅថ្ងៃអនាគត គីឡូកាន់តែឡើងថែមទៀត ហើយកំពុងតែរកវិធិទប់ទល់ ក្នុងនោះ ហោចណាស់ បើមិនស្រក ក៏ត្រូវធ្វើយ៉ាងណា កុំឲ្យឡើងថែមទៀតគឺបានហើយ។
ងាកមកការងារសិល្បៈវិញ អាចនិយាយបានថា ដោយសារតែរូបភាពរាងធាត់នេះហើយ ជាចំណែកមួយ ដែលធ្វើឲ្យមហាជនឆាប់ស្គាល់នាយ។ បច្ចុប្បន្ននាយធុង មានទីផ្សារខ្លាំងផងដែរលើ អាជីពជាតារាកំប្លែង ដោយសារតែមាឌរបស់ខ្លួននេះ។
តារាមានយក្សវ័យ២៨ឆ្នាំរូបនេះប្រាប់ថា ខ្លួនមានទីផ្សារសម្ដែងក្នុងក្រុមកំប្លែងរហូតដល់ទៅ២ក្រុម គឺក្រុម នាយខាត់ចំរើន ជាមួយនាយ ស្វិត ដែលភាគច្រើនសម្ដែងនៅ My TV កម្មវិធី"ពេញចិត្តឬអត់" និងមួយក្រុមទៀត គឺក្នុងក្រុមនាយក្រឹម នៅទូរទស្សន៍បាយ័នកម្មវិធី "ផ្ទះសំណើច" រៀងរាល់ចុងសប្ដាហ៍៕