• 2019-10-31 07:15:22
  • ជីវិតតារា

Selena Gomez ចេញមុខឆ្លើយតបភ្លាមៗ ក្រោយប្រទះឃើញជួបអតីតមិត្តប្រុស

  • 2019-10-31 07:15:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Selena Gomez ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ជួប​ជុំ​គ្នា​ជា​មួយ​អតីត​មិត្ត​ប្រុស​ Samuel Krost ដែល​បាន​ធ្វើ​ឲ្យ​គេ​ឯង​ងឿង​ឆ្ងល់​ថា​ទំនាក់ទំនង​ស្នេហា​អ្នក​ទាំង​ពីរ​កើត​មាន​រងើក​ភ្លើង​ឡើង​វិញ​ឬ​យ៉ាងណា​នោះ។

យ៉ាងណាក្ដី ម្ចាស់​បទ "Lose You to Love Me” បាន​ធ្វើ​ការ​បញ្ជាក់​លើ Instagram របស់​ខ្លួន​​ភ្លាមៗ​ ដើម្បី​កុំ​ឲ្យ​មាន​ការ​ងឿង​ឆ្ងល់។ Selena សរសេរ​ថា ៖ "ខ្ញុំ​មិន​មាន​ទំនាក់ទំនង​ស្នេហា​ជា​មួយ​នរ​ណា​ម្នាក់​នោះ​ទេ។ ខ្ញុំ​ Single អស់​ពីរ​ឆ្នាំ​មក​ហើយ។ ខ្ញុំ​អាស្រ័យ​លើ​ព្រេង​វាសនា​ មិន​មែន​ខ្ញុំ​កំណត់​នោះ​ទេ។​​​”

Selena Gomez និង Samuel Krost កាល​ពីឆ្នាំ ២០១៥

មួយ​រយៈ​ចុង​ក្រោយ​នេះ​ Selena ​តែង​បើក​ចំហ​អំពី​ស្ថានភាព​ទំនាក់ទំនង​របស់​ខ្លួន ហើយ​ថ្មីៗ​នេះ​នាង​បាន​បង្ហាញ​ថា​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ល្អ​មួយ ហើយ​ត្រៀម​ខ្លួន​រួច​រាល់​សម្រាប់​ស្នេហា​នៅ​ពេល​វា​មក​ដល់៕

ចុចអាន ៖ តារាចម្រៀងល្បីៗ ដែលអាក្រាតកាយក្នុងបទចម្រៀង

ប្រភព៖ Eonline ប្រែ​សម្រួល៖ សុខហេង

មតិយោបល់