• 2019-10-31 10:13:31
  • ចម្រៀង

មិន​សរសើរមិនបាន! លេខាទី៣​ស្ថានទូតជប៉ុន​លេងចាប៉ីដងវែងច្រៀង​បទស្រណោះខែ​កក្ដិក​

  • 2019-10-31 10:13:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លេខា​ទី​បី​របស់​ស្ថានទូត​ជប៉ុន​ប្រ​ចាំ​កម្ពុជា​នៅ​ថ្ងៃនេះ​បាន​លេងចាប៉ី​ដង​វែង​ជាលើកទី​ពីរ​របស់​ខ្លួន និង​ច្រៀង​បទ​ ស្រណោះ​ខែ​កក្ដិក ផង។ លោក​ថាការ​លើក​ឡើង​បទចម្រៀង​នេះ គឺ​ដោយ​សារ​ពេលនេះ​ជា​រដូវ​បុណ្យ​កឋិន​ផង។

នៅលើ​ទំព័រ​ហ្វេស​ប៊ុក​របស់ស្ថានទូតជប៉ុន​ប្រ​ចាំកម្ពុជា​នារសៀល​នេះ​បាន​សរសេរថា៖ «នៅចាំគាត់បានទេ? ថ្ងៃនេះ លោក Inuboshi Kensuke លេខាទី៣នៃស្ថានទូតជប៉ុន លេងចាប៉ីដងវែងជាលើកទី២។ តោះរីករាយស្តាប់បទ «ស្រណោះខែកត្តិក» ដោយលោក Inuboshi លេងឧបករណ៍តន្រ្តីខ្មែរ ចាប៉ីដងវែង គួរផ្សំជាមួយការច្រៀង»។

តោះ​ស្តាប់​ទាំងអស់​គ្នា​ថា​ពិរោះបែបណាដែរ​៖

អត្ថបទ៖ ទូច សុខា

មតិយោបល់