• 2019-11-01 02:35:00
  • ព័ត៌មាន

EXO ប្រកាស​ឈ្មោះ​និង​ថ្ងៃ​ចេញ​អាល់​ប៊ុម​ថ្មី​ក្នុង​ខែ​វិច្ឆិកា​នេះ

  • 2019-11-01 02:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​យប់​ម្សិល​មិញ​នេះ​ រាល់​គេហទំព័រ​ផ្លូវ​ការ​របស់​ EXO ទាំង​អស់​ដូច​ជា Facebook Instagram និង Twitter បាន​ផ្លាស់​ប្ដូរ​ជាមួយ​នឹង​ផ្ទាំង​រូបភាព​ថ្មី ដែល​ជា​ Logo ថ្មី​នៃ​អាល់​ប៊ុម​ទី ៦ របស់​ពួកគេ។

អាល់​ប៊ុម​ធំ​ទី ៦ របស់​ក្រុម​តារា​ចម្រៀង​កូរ៉េ​លំដាប់​កំពូល​ EXO ដែល​មាន​ឈ្មោះ​ថា «Obsession» នឹង​ចញ​ជា​ផ្លូវការ​នៅ​ថ្ងៃទី ២៧ ខែ​វិច្ឆិកា ឆ្នាំ២០១៩ ខាង​មុខ​នេះ។ អាល់ប៊ុម​ថ្មី​នេះ​ដែរ នឹង​មានបទ​សរុប​ទាំង​អស់​ចំនួន ១០ បទ។

គួរ​បញ្ជាក់​ផង​ដែរ​ថា សមាជិក​ Xiumin និង D.O នឹង​មិន​មាន​វត្តមាន​នៅ​ក្នុង​ការ​ផ្សព្វផ្សាយ​បទ​ថ្មី​នោះ​ទេ ដោយ​សារ​តែ​ជាប់​ជាមួយ​នឹង​ភារកិច្ច​ហ្វឹក​ហាត់​ជា​ទាហាន​រយៈពេល ២ ឆ្នាំ​ឯណោះ​។

ប្រភព៖ Allkpop ប្រែ​សម្រួល៖ ឈឹម វិមានរ័ត្ននា

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី