• 2019-11-02 07:52:39
  • ព័ត៌មាន

រឿង​ពិត​ស្ដាប់​ហើយ​អាណិត! នាយ ក្រិន ថា ឃើញ​ប្រពន្ធ​ផិត​លើក​ទី​១ បាន​ត្រឹម​រឹត​ទ្រូង​ដើរ​ចេញ​ទាំង​អួល

  • 2019-11-02 07:52:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រមាណ​១​សប្ដាហ៍​មក​ហើយ​ដែល​រឿងរ៉ាវ​ក្នុង​គ្រួសារ​របស់​នាយ​ក្រិន ត្រូវ​បាន​បែក​ធ្លាយ​អំពី​រឿង​ដែល​ថា ភរិយា​របស់​នាយ បាន​ក្បត់​ផិត ហើយ​ឥឡូវ​ចេញ​សាច់​រឿង​ពិត​ហើយ ដោយ​នាយ​ក្រិន អះអាង​នាយ​បាន​ឃើញ​ផ្ទាល់​ភ្នែក ដោយ​លើក​ទី​១​បាន​ត្រឹម​រឹត​ទ្រូង​ដើរ​ចេញ​ទាំង​អួល​ណែន។ នេះ​បើ​តាម​នាយ ប្រាប់ ទំព័រ "កម្ពុជា​ថ្ងៃ​នេះ" ក្នុង​បទ​សម្ភាសន៍​វីដេអូ។

រឿង​រ៉ាវ​នេះ នាយ ក្រិន បាន​ប្រាប់​ថា បាន​កើត​ឡើង​ប្រមាណ ជាង ២ខែ​ហើយ។ តាម​ដំណើរ​រឿង​គឺ​ក្នុង​អំឡុង​ខែ​សីហា​កន្លង​ទៅ លោក​មាន​ជំងឺ ហើយ​បាន​ទៅសម្រាក​ព្យាបាល​នៅ​ស្រុក​កំណើត​ឯ​ខេត្ត​បាត់​ដំបង ដោយ​ទុក​ភរិយា​នៅ​មើល​ហាង​ផឹក​ស៊ី​តែ​ម្នាក់​ឯង។ លុះ​ត្រឡប់​មក​វិញ លោក​ក៏​ចាប់​អារម្មណ៍​ថា ភរិយា​លោក​មាន​អាការៈ​ប្លែក និង​ចេះ​តែ​តែង​ខ្លួន​ស្អាត​ៗ​រាល់​ថ្ងៃ។

ដូច្នេះ​ហើយ លោក​ក៏​ចាប់​ផ្ដើម​តាម​ដាន ហើយ​ក៏​បាន​ដឹង​រឿង​តែ​ម្ដង គឺ​ភរិយា​បាន​លួច​ទាក់​ទង​អ្នក​ផ្សេង​ទៀត​ក្បត់​លោក ហើយ​លោក​បាន​ឃើញ​ផ្ទាល់​ភ្នែក​តែ​ម្ដង។ "ខ្ញុំ​បាន​តាម​ដាន​គាត់ ហើយ​ក៏​ដឹង...គឺ​ខ្ញុំ​ទាន់​គាត់​ដឹកដៃ​គ្នា​ចូល​បន្ទប់...តែ​ពេល​នោះ​ខ្ញុំ​មិន​បាន​ធ្វើ​ម៉េច​ទេ គឺ​សុខ​ចិត្ត​ដើរ​ចេញ​វិញ​ទាំង​អួល​ក្នុង​ចិត្ត!”។

នាយ​ក្រិន និង​គ្រួសារ​កាល​នៅ​ល្អូកល្អិន

លោក ទេស សុជន់ ហៅ ក្រិន បន្ត​ថា ភ្លាម​ៗ​លោក​នៅ​ទ្រាំ​មិន​ធ្វើ​សកម្មភាព​ឲ្យ​ភរិយា​ដឹង​ទេ ខ្លាច​នាង​មាន​ការ​ខ្មាស់​អៀន។ រហូត​ដល់​លើក​ទី​២ លោក​បាន​ចូល​ទៅ​ទាន់​ម្ដង​ទៀត ហើយ​ក៏​សុខ​ចិត្ត និយាយ​ណែនាំ​ភរិយា​ដែល​កំពុង​ដើរ​ផ្លូវ​ខុស។ នាយ ក្រិន ប្រាប់​ទៀត​ថា ក្រោយ​ការ​ណែនាំ ភរិយា​សន្យា​ថា​នឹង​កែ​ខ្លួន។

ប៉ុន្តែ​ក្រោយ​មក​ទៀត ភរិយា​លោក​ចេះ​តែ​និយាយ​សុំ​លែង​គ្នា។ ដូច្នេះ​ហើយ ដឹង​ថា​ឃាត់​មិន​បាន នាយ​ប្រាប់​ថា ឲ្យ​លែង​ចាស់​ៗ​មក​និយាយ​គ្នា​ឲ្យ​ដឹង​លឺ...។ មក​ដល់​បច្ចុប្បន្ន ភរិយា​របស់​លោក​បាន​ចាក​ចេញ​ពី​លោក​ទៅ​ហើយ ដោយ​ទុក​ឲ្យ​នាយ​រស់​នៅ​ជាមួយ​កូន​ទាំង​បី​ប៉ុណ្ណោះ។ នាយ ក្រិន បញ្ជាក់​ថា កន្លង​មក​នេះ ភរិយា​បាន​ព្យាម​ទូរសព្ទ​មក​លោក​ដែរ ប៉ុន្តែ​លោក​មិន​ទទួល។

លោក​ថា រឿង​ដល់​តំណាក់​កាល​នេះ មហាជន​ដឹង​ពេញ​ទឹក​ពេញ​ដី​ហើយ លោក​ដាច់​ខាត​មិន​បក​ក្រោយ ទទួល​យក​ភរិយា​វិញ​នោះ​ទេ បើ​ទោះ​ជា​ភរិយា ដឹង​កំហុស​ហើយ​សុំ​ជា​នា​គ្នា​វិញ​ក៏​ដោយ។

តារា​កំប្លែង​មាឌ​ល្អិត ពោល​ថា ជួប​រឿង​រ៉ាវ​ជីវិត​គូ​ម្ដង​ហើយ​ម្ដង​ទៀត​បែប​នេះ លោក​ថា រាង​នឹង​ឆាក​ជីវិត​មួយ​នេះ លែង​ចង់​យក​ភរិយា​បន្ត​ទៀត​ហើយ៕

អត្ថបទ៖ ទារិកា

មតិយោបល់