• 2019-11-04 02:24:00
  • ព័ត៌មាន

ខ្លាំងនៅតែខ្លាំង! BTS នាំ​ពានដល់ទៅ ២មកផ្ទះពីកម្មវិធី "2019 MTV EMA"

  • 2019-11-04 02:24:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

BTS ក្រុម​ចម្រៀង​ឆ្នើម​ប្រចាំ K-Pop បាន​ទទួល​ជោគជ័យ​ថ្មី​មួយ​ទៀត​ហើយ​សម្រាប់​ក្រុម​ ដោយ​អាច​ទទួល​បាន​ពាន​ធំ​ ដល់​ទៅ​២ពី​កម្មវិធី 2019 MTV។

ក្រុម​ចម្រៀង​ប្រុស​សមាជិក​ ៧​នាក់​នេះ​ បាន​ឈ្នះ​ពាន​ "Best Live” និង​ពាន​ "Biggest Fans” ពី​កម្មវិធី​ធំ​ប្រចាំ​ឆ្នាំ “2019 MTV EMA” ដែល​ធ្វើ​ឡើង​នៅ​ក្នុង​រដ្ឋ Seville ប្រទេស​អេស្ប៉ាញកាល​ពី​ថ្ងៃទី ០៣ ខែវិច្ឆិកា។

សម្រាប់​ពាន​ដែល​ BTS បាន​ទាំង​ ២​នេះ​សុទ្ធ​សឹង​ជា​ពាន​សំខាន់​ ជាក់ស្ដែង​ដូចពាន "Biggest Fans” ជាដើម​ ក្រុម​ជា​អ្នក​គ្រង​តំណែង​នេះ​ដល់ទៅ ២ឆ្នាំ​ជាប់​គ្នា ហើយ​មិន​មែន​គ្រប់​តារា​សុទ្ធ​តែ​មាន​ឱកាស​ពិសេស​នេះ​ឡើយ៕

ប្រភព៖ Allkpop ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់