• 2019-11-04 02:59:35
  • ចម្រៀង

គង់ កែវមរកត និងសយ រតនា ចេញបទចម្រៀងសាច់រឿងស្នេហារួមគ្នា កម្សត់​ខ្លាំង!

  • 2019-11-04 02:59:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​តូច​ច្រឡឹង គង់ កែវ​មរកត បាន​ចេញ​បទ​ចម្រៀង​បែប​សាច់​រឿង​ស្នេហា​ស៊ី​ជម្រៅ​ថ្មី​មួយ​មាន​ឈ្មោះ​ថា ”ផ្លូវ​ចិត្ត​ផ្លូវ​ស្នេហ៍” ជាមួយ​លោក សយ រតនា ដែល​ជា​បទ​ចម្រៀង​រួម​គ្នា​លើក​ដំបូង​​បំផុត​របស់​ពួក​គេ។

មិន​ត្រឹម​តែ​ច្រៀង ប៉ុន្តែ​ពួក​គេ​ក៏​បាន​ចាប់​ដៃ​គ្នា បាន​ចូល​រួម​សម្ដែង​ដោយ​ខ្លួន​ឯង​ទៀត​ផង ខណៈ​ដែល​បទ​ចម្រៀង​ពួក​គេ​ទៀត បង្កប់​មនោសញ្ចេតនា​ជ្រាលជ្រៅ និង​ពិរោះរណ្តំ ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ពួក​គេ​ពេញ​ចិត្ត​ជា​ខ្លាំង ក៏​ព្រោះ​តែ​សាច់​រឿង​ស្នេហា​ប្រទាក់​ក្រឡា មនោសញ្ចេតនា និង​កម្សត់​ខ្លាំងនោះ​ឯង។ តារា​ចម្រៀងស្រី គង់ កែវ​មរកត លើក​ឡើង​ថា នាង​ពិត​ជា​ពេញ​ចិត្ត​សម្រាប់​ស្នាដៃ​រួម​គ្នា​លើក​ដំបូង​នេះ ហើយ​ក៏​បំពេញ​ចិត្ត​ទស្សនិកជន​ដែល​រង់​ចាំ​ការ​បញ្ចេញ​ស្នា​ដៃ​ថ្មី​របស់​ពួក​នាង​ដែរ ។

ក្រៅ​ពី​តារា​ប្រុស​ទាំង​ពីរ បទ​ចម្រៀង​នេះ​ក៏​ចូល​រួម​សម្តែង​ពី​សំណាក់​តារា​សម្តែង​ប្រុស​លោក ជៀប ប៊ុន​ឈីវ ហៅ ហ៊ាឈីវ កាន់​តែ​ប្លែក​ក្រោយ​ចាប់ដៃ​ច្រៀង និង​សម្តែង​ក្នុង​សាច់​រឿង​ស្នេហា​ដែល​ផលិត​ដោយ​ផលិតកម្ម​មរតក​មេឌៀ ។ ថ្លែង​ស្រដៀង​គ្នា​នេះ​ដែរ លោក សយ រតនា បាន​លើក​ឡើង​ថា​ទាំង​បទ​ចម្រៀង និង​សាច់​រឿង​ពិត​ជា​ល្អ​ជាប់​ចិត្ត និង​អាច​ទាក់​ចិត្ត​មិត្ត​យុវវ័យ​បាន​ច្រើន។

លោក សយ រតនា បញ្ជាក់​ថា បន្ទាប់​ជោគជ័យ​ក្នុង​ការ​ចាប់​ដៃ​គ្នា​លើក​ដំបូង​ លោកថា​ក៏​នឹង​បញ្ចេញ​បទ ដែល​ពួក​គេ​ច្រៀង និង​សម្តែង​រួម​គ្នា​ជាមួយ មរកត នេះ​ទៀត​នា​ពេល​ខាង​មុខ៕ ឥឡូវ​តោះ...ស្ដាប់ និង​ទស្សនា​បទ​រួម​គ្នា​របស់​ពួក​គេ​មួយ​នេះ​សិន!

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម