• 2019-11-05 03:28:22
  • ព័ត៌មាន

Jackson និង James Corden បង្ហាញ​មុខរួមគ្នា ផ្លាស់ប្ដូរបទពិសោធមានន័យបំផុត

  • 2019-11-05 03:28:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការងារ​ជាមួយ​ក្រុម​លូតលាស់​ឥតឈប់ ឯ​ការងារទោល​វិញ Jackson រឹត​តែ​ធ្វើ​បាន​ល្អ​ និង​កាន់តែ​ឈាន​ឡើង​ខ្ពស់​ឡើងៗ​លើ​ឆាក​អន្តរជាតិ ពិសេស​ប៉ែក​អឺរ៉ុប។ ដូច​ថ្មីៗ​នេះ​ លោក​បាន​ចូលរួម​ក្នុង​កម្មវិធី​ដ៏​ល្បី​ "The Late Late Show With James Corden” ធ្វើ​ឲ្យ​អ្នក​គាំទ្រ​រំភើប​បំផុត។

មុខ​មាត់​ថ្មី​របស់ Jackson Wang សមាជិក​ក្រុម GOT7 ពិត​ជា​បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​សម្រាប់​ពិភព​ K-Pop ដោយសារ​រតារា​ប្រុស​រូប​នេះ​បាន​បង្ហាញ​វត្តមាន​ក្នុង​កម្មវិធី​ដ៏​ល្បី​មិន​មែន​អ្នកណា​សុទ្ធ​តែ​មាន​ឱកាស​ចូលរួម​គឺ “The Late Late Show With James Corden”។ នេះ​ក៏​ជា​អ្វី​ដែល​អ្នក​គាំទ្រ​ជា​ច្រើន​ទន្ទឹង​រង់ចាំ​ និង​បន់​ឲ្យ​ក្លាយ​ជា​ការពិត​ តែ​ពេល​នេះ​ Jackson អាច​ធ្វើ​បាន​ ហើយ​ថែម​ទាំង​បាន​ចាប់​ដៃគូ​សហការ​ជាមួយ​ James Corden បង្កើត​កម្មវិធី​ខ្លីសប្បាយៗ​មាន​ឈ្មោះ​ថា​ "This Is How We Do It” ដើម្បី​បង្ក​ជា​ទស្សនីយភាព​អស្ចារ្យ​សម្រាប់​អ្នក​គាំទ្រ​ទៀតផង។ ម្យ៉ាង​វិញ​ទៀត​ ឱកាស​ជួប​គ្នា​លើក​នេះ​រវាង​ Jackson និង​ James ក៏​ជា​ពេល​ដែល​ពួកគេ​អាច​ផ្លាស់​ប្ដូរ​បទពិសោធ​ឲ្យគ្នា​ទៅវិញទៅមក​ដែរ ប្រកប​ដោយ​អត្ថន័យ។

ងាក​ចូល​កម្មវិធីវិញ​ ដំបូង​ពួកគេ​ទាំង​ ២​បាន​បង្រៀន​ភាសា​កំណើត​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ Jackson បង្ហាត់​ភាសាចិន​ ឯ James វិញ​ណែនាំ​នូវ​ប្រយោគ​ពាក្យអង់គ្លេស។

បន្ទាប់​មក​ ទាំង​២​នាក់ បាន​បង្ហាញ​ម្ហូប​ប្រចាំប្រទេស​រៀងៗ ដូចជា ម្ហូបចិន​ និង​ចក្រភពអង់គ្លេស។ ពេលវេលា​ដែល​ពួកគេ​ពិត​ជា​ពេញ​ដោយ​ភាព​រីករាយ​ អ្នក​គាំទ្រ​មើល​ហើយ​ញញឹម​បិទ​មាត់​មិនជិត​ឡើយ។

ដូចនេះ​សូម​ទស្សនាវីដេអូដូចខាងក្រោម៖

ប្រភព៖ Allkpop ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់