• 2019-11-05 09:21:44
  • ចម្រៀង

HyunA ចេញបទថ្មីដំបូងក្រោមផលិតកម្មរបស់ PSY (វីដេអូ)

  • 2019-11-05 09:21:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីបំផុត​បទ​ចម្រៀង​ថ្មី​ដំបូង​របស់ HyunA ក្រោយ​ផ្លាស់​ខ្លួន​ជ្រក​កោន​ក្រោម​ទ្រនំ​របស់​តារា​ចម្រៀង PSY បាន​ចេញ​ផ្សាយ​ជា​ផ្លូវ​ការ​នៅ​មុន​នេះ​បន្តិច។

បទ​ចម្រៀង​មាន​ចំណង​ជើង​ថា​ "FLOWER SHOWER” ដែល​មាន​អម​ដោយ​វីដេអូ​ចម្រៀង​ចម្រុះ​ពណ៌​ស្អាត​បំផុត និង​មាន​បង្ហាញ​នូវ​សម្រស់​ដ៏​ទាក់ទាញ​របស់​តារា​វ័យ ២៧ ឆ្នាំ​នេះ​ទៀត​ផង។ ចង់​ដឹង​ពីរោះ​រណ្ដំ​យ៉ាង​ណា​ ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ ៖

គួរ​ដឹង​ថា​ HyunA បាន​បញ្ចប់​កុងត្រាជាមួយ​ផលិតកម្ម​ CUBE នៅ​ឆ្នាំ ២០១៨ ក្រោយ​កើត​មាន​រឿង​ចម្រូងចម្រាស​មួយ​ចំនួន ហើយ​នៅ​ថ្ងៃ​ទី ២៧ ខែ​មករា នាង​​ចុះ​កុងត្រា​ធ្វើ​ជា​តារា​ប្រចាំ​ផលិតកម្ម P-Nation របស់ PSY ជា​ផ្លូវ​ការ៕

ចុចអាន ៖ ទចម្រៀងថៃទាំង ១០ មានអ្នកមើលច្រើនជាងគេលើ YouTube

អត្ថបទ៖ សុខហេង

មតិយោបល់