• 2019-11-07 02:35:00
  • ស្ទីលតារា

BTS ក្លាយ​ជា​ក្រុម​ចម្រៀង​ដែល​មាន​តម្លៃ​ខ្លួន​ខ្ពស់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ K -POP

  • 2019-11-07 02:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ជំនាញ​ក្នុង​វិស័យ​សិល្បៈ​កូរ៉េ​បាន​ទម្លាយ​ថា នៅ​ពេល​នេះ ក្រុម​ចម្រៀង​ប្រុស​ល្បី​ឈ្មោះ BTS បាន​ក្លាយ​ជា​ក្រុម​ចម្រៀង​ដែល​មាន​តម្លៃ​ខ្លួន​ផ្សាយ​ពាណិជ្ជកម្ម​ខ្ពស់​បំផុត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ហើយ។

នៅ​ក្នុង​កម្មវិធី Rumor Has It ដែល​ចាក់​ផ្សាយ​​ថ្មី​ៗ​នេះ​នៅ​លើ​ប៉ុស្តិ៍ Chanel A អ្នក​កាសែត Choi Jeong Ah បាន​ធ្វើ​ឲ្យ​ទស្សនិកជន​ភ្ញាក់​ផ្អើល​នៅ​ពេល​ទម្លាយ​ថា យោង​តាម​ទិន្នន័យ​របស់​វិស័យ​ពាណិជ្ជកម្ម រាល់​កិច្ចសន្យា​ផ្សព្វផ្សាយ​ជាមួយ​កំពូល​ក្រុម​ចម្រៀងប្រុស BTS នៅ​ពេល​នេះ​មាន​តម្លៃ​ចន្លោះ​ពី​​ ៣ ទៅ​ ៥​លាន​ដុល្លារ។ អ្នក​កាសែត​ដដែល​បាន​ឲ្យ​ដឹង​ថា​នេះ​គឺ​ជា​តួលេខ​ដែល​កំពុង​ខ្ពស់​បំផុត​នៅ​ក្នុង​វិស័យ​ចម្រៀង​កូរ៉េ​តាំងពី​មុន​មក។ “សិល្បករ​លំដាប់ S (តារា​ដែល​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​បំផុត) តែង​មាន​កិច្ចសន្យា​តម្លៃ​ប្រមាណ​១​លាន​ដុល្លារ សម្រាប់​ស្ប៉ត​មួយ ប៉ុន្តែ​មិ​ន​ទាន់​មាន​អ្នក​ណា​ទទួល​បាន​តម្លៃ​ខ្ពស់​ដូច BTS ឡើយ” អ្នក​កាសែត​ម្នាក់​ទៀត​ឲ្យ​ដឹង។

តារា​សម្ដែង​ប្រុស Hong Suk Chun បាន​បន្ថែម​ថា កាល​ពី​ឆ្នាំ​២០១៧ តម្លៃ​ស្ប៉ត​មួយ​សម្រាប់​ក្រុម​ចម្រៀង​ម្ចាស់​បទ  Fire បាន​ឡើង​ដល់​១​លាន​ដុល្លារ​រួច​ទៅ​ហើយ តែ​ពេល​នេះ​គឺ​បាន​កើន​ឡើង​ខ្ពស់​បំផុត​ដូច​ខាង​លើ។ សម្រាប់​ការ​ចែក​ចំណូល​វិញ គឺ​ខាង​ក្រុមហ៊ុន​បាន៣​ភាគ និង​ខាង BTS បាន​៧​ភាគ។ តែ​អ្នក​ជំនាញ​បាន​ឲ្យ​ដឹង​ថា ទោះ​បី​ជា​មាន​តម្លៃ​ខ្លួន​ពាណិជ្ជកម្ម​ខ្ពស់​កប់​ពពក​ក៏​ដោយ តែចំណូល​ច្រើន​បំផុត ដែល​ក្រុម​ចម្រៀង​រក​​បាន​គឺ​មក​ពី​ការ​លក់​អាល់ប៊ុម និង​ប្រគំខនសឺត​ទៅ​វិញ​ទេ៕

ប្រភព៖ Kenh14 ប្រែសម្រួល៖ Caramel

មតិយោបល់