• 2019-11-07 02:54:10
  • ព័ត៌មាន

យោងតាមហេតុផលនេះ ជនជាតិ​កូរ៉េប្រឆាំងនឹង​កម្មវិធី MAMA ដែលធ្វើ​នៅប្រទេសជប៉ុន

  • 2019-11-07 02:54:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​ Mnet ទើប​តែ​ប្រកាស​ថា​ កម្មវិធីប្រគល់ពាន​រង្វាន់​ដ៏ធំ​ប្រចាំ​ឆ្នាំ MAMA 2019 នឹង​ធ្វើ​ឡើង​នៅ​ប្រទេស​ជប៉ុន។ ប៉ុន្តែ​ពេល​នេះ​ស្រាប់​តែ​មាន​បញ្ហា​ធំ​កើតឡើង ទាក់ទង​នឹង​ការ​មិនពេញ​ចិត្ត នឹងការ​ដែលកម្មវិធី​ត្រូវ​ធ្វើ​នៅប្រទេស​នេះ។

ដូច​សព្វដង​ MAMA ឆ្នាំ ២០១៩ បាន​​ជ្រើស​យក​ថ្ងៃ​ណា​មួយ​ក្នុង​ចំណោម​ ៣ថ្ងៃ​ ដើម្បី​ប្រារព្ធ​កម្មវិធី​ប្រគល់​ពាន​ នៅ​ប្រទេស​ជប៉ុន ប៉ុន្តែ​កម្មវិធី​ក៏​ត្រូវ​ប្រឈម​នឹង​ពាក្យ​រិះគន់​ជា​ច្រើន​របស់​ជនជាតិ​កូរ៉េ ដែល​មិនពេញ​ចិត្ត​ចំពោះ​ការ​រៀបចំ​នៅ​ប្រទេស​នេះ។

មហាជន​មួយ​ចំនួន​ ពិត​ជា​មិន​ចង់​ឲ្យ​ Mnet ធ្វើ​កម្មវិធី​ធំ​នេះ​នៅ​ជប៉ុន​ឡើយ​ ដោយសារ​បណ្ដាល​មក​ពី​បញ្ហា​ទាក់ទង​នឹង​រឿង​នយោបាយ​រវាង​កូរ៉េ និង​ជប៉ុន​ដែល​កើត​ឡើង​​កាល​ពី​ពេល​ថ្មីៗ​នេះ។ ជាក់ស្ដែង​ប្រទេស​ ២​នេះ​ មាន​ទំនាក់ទំនង​ជា​មួយគ្នា​យូរ​លង់​ណាស់​មក​ហើយ​ ប៉ុន្តែ​ស្រាប់​តែ​មាន​បញ្ហា​ប៉ះទង្គិច​នឹង​គ្នា​ ផ្អែក​តាម​កត្តា​សេដ្ឋកិច្ច​ និង​បញ្ហា​នយោបាយ។ ដោយសារ​តែ​រឿង​នេះ​ ទើប​ជនជាតិ​កូរ៉េ​មួយ​ចំនួន​ បាន​ងើបឈរ​តវ៉ាយ៉ាង​សកម្ម​ ដោយ​ធ្វើ​ពហិការ​ លើ​ទំនិញរបស់​ជប៉ុន​ និង​លុបចោល​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​នេះ​ថែម​ទៀត​ផង។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ សូម្បី​តារាៗខ្លះ​ ក៏​បាន​កាត់​ផ្ដាច់​ចំណង​ការងារ​ជាមួយ​ក្រុមហ៊ុន​ផលិតផល​របស់​ជប៉ុនដែរ។

មូលហេតុ​ទាំង​នេះ​ហើយ ដែល​ជា​ហេតុ​សាយភាយ​មក​ដល់​កម្មវិធី​ MAMA ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា Mnet បាន​ប្រកាស​ហើយ​ថា​ បន្ទាប់​ពី​មាន​ការ​សម្រេច​ចិត្ត​ច្បាស់​លាស់​ហើយ​ កម្មវិធី​សម្រេច​ធ្វើ​នៅ​ជប៉ុន​ដដែល​ ប៉ុន្តែ​នៅ​ទីក្រុង​ Nagoya ហើយ​ធានា​មិន​ប៉ះពាល់ ឬ​ទាក់ទង​នឹង​បញ្ហា​នយោបាយ​ឡើយ។

បន្ថែម​ពី​លើ​នោះ​ Mnet ក៏​បាន​ប្រកាស​ដែរ​ថា​ តារា​ដែល​នឹង​មាន​មុខ​ក្នុង​កម្មវិធី​នៅ​ជប៉ុន​មាន​ BTS, TWICE, GOT7, SEVENTEEN, MONSTA X ជាដើម៕

BTS
TWICE

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់