• 2019-11-07 03:14:00
  • ព័ត៌មាន

ក្រោយ​សម្រាក​មើលខ្លួនពីជំងឺមហារីក ឥឡូវ Kim Woo Bin ត្រៀម​ខ្លួន​វិលវិញជាមួយរឿងថ្មី

  • 2019-11-07 03:14:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែង​រាង​ខ្ពស់​ស្រឡះ​ Kim Woo Bin នឹង​វិល​មក​កាន់​វិថី​សម្ដែង​ជា​ថ្មី​ បន្ទាប់​ពី​សម្រាក​មើល​ខ្លួន​អស់​រយៈពេល​យូរ​ ឃ្លាត​ឆ្ងាយ​ពី​អ្នក​គាំទ្រ។

យោង​តាម​ប្រភព​ព័ត៌មាន​ បាន​បញ្ជាក់​ថា​ ក្រោយ​ពេល​ព្យាបាល​ជំនះ​នឹង​ជំងឺ​មហារីក​អស់​រយៈ​ពេល​ជាយូរ​ ពេល​នេះ​ Kim Woo Bin បាន​វិល​មក​មាន​សុខភាព​ល្អ​ប្រសើរ​វិញ​ហើយ ហើយ​ក៏​កំពុង​ត្រៀម​ខ្លួន​បង្ហាញ​មុខ​ក្នុង​រឿង​ថ្មី​ក្នុង​ពេល​ឆាប់ៗ​ជាមួយ​ Ryu Jun Yeol និង​ Kim Tae Ri ផងដែរ។

Woo Bin តារា​ប្រុស​ដែល​ចូល​ចិត្ត​ញញឹម​ បាន​ធ្លាក់​ខ្លួន​ឈឺ កាលពីឆ្នាំ ២០១៧ ដោយសារ​ការ​ធ្វើ​ទុក្ខ​​ពី​ជំងឺមហារីក​ច្រមុះ ដែល​ភាសាបច្ចេកទេសហៅថា Nasopharyngeal Cancer។ វាជា​ដែល​មហារីក​ដែលកើត​ឡើងនៅ​ផ្នែកខាងក្រោយ និង​នៅ​លើបំពង់ក៕​

ប្រភព៖ Allkpop ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់