• 2019-11-07 03:52:36
  • ព័ត៌មាន

ក្រោយ Sulli ស្លាប់ Heechul យក​ឆ្មា​របស់នាងមកចិញ្ចឹម?

  • 2019-11-07 03:52:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​គាំទ្រ​ពិត​ជា​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង​ ពេល​ភ្លាមៗ​ស្រាប់​តែ​ឃើញ​ឆ្មា​របស់​ Sulli នៅ​ជាមួយ​ Heechul។

នៅ​ថ្ងៃ​ទី ០៦ ខែវិច្ឆិកា Heechul សមាជិក​ Super Junior បាន​ Live វីដេអូ​លើ YouTube ជា​ការ​ជជែក​កម្សាន្ត​ជាមួយ​អ្នក​គាំទ្រ​របស់​លោក។ បង្ហាញ​មុខ​ពេល​នោះ​ Heechul ស្រស់ស្រាយ​ដូចសព្វថង​ ជាមួយ​អាវយឺត​សាមញ្ញ​ និង​គ្មាន​ការ​ផាត់​មុខ​អ្វី​ទាំង​អស់។ ក្នុង​វីដេអូ​នោះ​ លោក​បាន​និយាយ​លេង​ជាមួយ​អ្នក​គាំទ្រ​នូវ​រឿង​ជា​ច្រើន​ ព្រម​ទាំង​ឆ្លើយ​សំណួរ​ហូរហែ​ផងដែរ។ ប៉ុន្តែ​អ្វី​ដែល​រឹត​តែ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នោះ​ គឺ​ពេល​ស្ថិត​ក្នុង​ពេល​ Live ស្រាប់​តែ​ឃើញ​ឆ្មា​អត់រោម​១ក្បាល​បង្ហាញ​ខ្លួន​ភ្លាមៗ ដែល​ឆ្មា​ប្រភេទ​នេះ​ ជា​សត្វ​ដែល​ Sulli ធ្លាប់​ចិញ្ចឹម។

នៅ​ពេល​នេះ អ្វី​ដែល​អ្នក​គាំទ្រ​សន្និដ្ឋាន​នោះ​មិនទាន់​មាន​ការ​បកស្រាយ​នៅ​ឡើយ​ ប៉ុន្តែ​គ្រប់​គ្នា​ពិត​ជា​ជឿ​ថា​ តារា​ប្រុស​រូបនេះ​ ច្បាស់​ជា​យក​ឆ្មា​របស់ Sulli មក​ចិញ្ចឹម​មែន​ហើយ។ Kim Heechul ត្រូវ​បាន​គេ​ស្គាល់​ច្បាស់​ ថា​ជា​អ្នក​ដែល​ស្រឡាញ់​សត្វ ហើយ​សព្វថ្ងៃ​លោក​ក៏​មាន​ឆ្មា​១ក្បាល​ដែរឈ្មោះ​ Heebum និង​សុនខ ឈ្មោះ​ Giboki៕

ប្រភព៖ kstarlive ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់