• 2019-11-07 06:50:27
  • ចម្រៀង

Amber ចេញវីដេអូចម្រៀងថ្មី បញ្ឈឺមនុស្សប្រុសមួយចាស់ដៃ

  • 2019-11-07 06:50:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Amber Liu ដែល​ជា​អតីត​សមាជិក​ក្រុម​ចម្រៀង​កូរ៉េ f(x) បាន​បញ្ចេញ​វីដេអូ​នៃ​បទ​ចម្រៀង​ថ្មី​របស់​ខ្លួន​នា​មុន​នេះ​បន្តិច​ ដែល​មាន​ចំណង​ជើង​ថា​ "Other People”។

សាច់​រឿង​នៃ​បទ​ចម្រៀង​គឺ​រាយរាប់​អំពី​នារី​ម្នាក់​អាច​ជំនួស​មិត្ត​ប្រុស​ដែល​បោះបង់​ខ្លួន​ ដោយ​មនុស្ស​ម្នាក់​ផ្សេង​ទៀត​បាន មិន​ខ្ចី​ឈឺ​ចាប់​នឹង​ស្នេហា​ចាស់។ ចំណែក​វីដេអូ​ចម្រៀង​ក៏​ចាក់​ដោត​ណាស់​ដែរ ដោយ​ Amber បាន​ធ្វើ​ទារុណកម្ម​អតីត​មិត្តប្រុស និង​ថើប​មនុស្ស​ប្រុស​ម្នាក់​ទៀត​នៅ​ចំពោះ​មុខ យ៉ាង​រោលរាល​បំផុត។

​វីដេអូ​ចម្រៀង​ថ្មី​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ក្រុម f(x) ភ្ញាក់ផ្អើល​ខ្លាំង ដោយ​សារ​វា​ជា​លើក​ដំបូង​ដែល​គេ​បាន​ឃើញ​ Amber ថត​ឈុត​បឺត​មាត់​ជា​មួយ​តួ​ប្រុស​បែប​នេះ៕​​​

ចុចអាន ៖ HyunA ចេញបទថ្មីដំបូងក្រោមផលិតកម្មរបស់ PSY (វីដេអូ)

អត្ថបទ៖ សុខហេង

មតិយោបល់