• 2019-11-10 04:37:05
  • ព័ត៌មាន

អស់ទាស់! ស្រីស្អាត OMG តារាល្បីៗ និងតារា Facebook ប៉ះគ្នារង្គើ ថ្ងៃសម្ពោធហាង Tiger Sugar

  • 2019-11-10 04:37:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មកជុំជើងគ្នាតែម្ដង មានទាំងតារាសម្ដែង តារា Facebook ជាពិសេសនោះគឺក្រុមស្រីស្អាត OMG ក្នុងកម្មវិធីសម្ពោធហាងតែគុជ Tiger Sugar ដ៏ល្បី ដែលមានដើមកំណើតមកពីប្រទេសតៃវ៉ាន់ កាលពីថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ ២០១៩។

Tiger Sugar ជាហាងតែគុជដែលមានឈ្មោះល្បីល្បាញនៅទ្វីបអាស៊ី និងទ្វីបអឺរ៉ុប ពេលនេះបានលេចរូបរាងនៅ ប្រទេសកម្ពុជាហើយ។ គួរឲ្យកត់សម្គាល់ថា មានអ្នកគាំទ្រ និងត្រៀមចាំភ្លក់រស់ជាតិ តែគុជ Tiger Sugar ច្រើនមែនទែន។

ការរួមបញ្ចូលគ្នារវាង តែប្រណិត ជាមួយទឹកដោះគោស្រស់ ស្ករត្នោត និង Cream mousse បានលេចរូបរាងជាភេសជ្ជៈមួយកែវដែលមាន សម្បុរឆ្នូតៗ ដូចជាសត្វខ្លា និងមានឱជារសឈ្ងុយឆ្ងាញ់ជាប់ចិត្ត។ ដោយសារតែ មានការគាំទ្រពីសំណាក់អតិថិជន ជាច្រើនទើបធ្វើឲ្យ Tiger Sugar មានកេរ្តិ៍ឈ្មោះល្បី និងបានពង្រីកសាខារបស់ខ្លួនដល់ទៅជា ១០ប្រទេសក្នុងទ្វីបអាស៊ី និងអឺរ៉ុប ដូចជា សិង្ហបុរី ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន ថៃ វៀតណាម កូរ៉េ សហរដ្ឋអាមេរិក -ល-។

ងាកមកកម្មវិធីសម្ពោធវិញ មានការលេងហ្គេមប្រកួតគ្នា ផឹកតែគុជយករង្វាន់ផងដែរ ហើយឃើញថា ស្រីស្អាត ប្រុសសង្ហា ដែលជាតារាសំណព្វប្រចាំចិត្តអ្នកទាំងអស់គ្នា ប្រកួតគ្មានបន្ធូរដៃគ្នាសោះ។ តោះបើចង់ដឹងថា អ្នកណាចូលរួមខ្លះមកមើលរូបភាពខាងក្រោមនេះ ៖

ប្រសិនបើប្រិយមិត្តមានចំណាប់អារម្មណ៍ ចង់សាករស់ជាតិ តែគុជថ្មីដែលទើបនឹងឈានជើងចូលប្រទេសកម្ពុជានេះ គឺមានទីតាំងស្ថិតនៅផ្ទះលេខ ២១៥ តាមបណ្ដោយផ្លូវប៉ាស្ទ័រ រាជធានីភ្នំពេញ។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ គេហទំព័រហ្វេសបុក Tiger Sugar Cambodia

មតិយោបល់