• 2019-11-14 03:28:51
  • ជីវិតតារា

ព្រឺសម្បុរ! SWSB​ ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ឲ្យ​ស្រែក​ហ៊ោ​ឡើង​កក្រើក​ឆាក ថ្ងៃ​សម្ពោធ​អាល់ប៊ុមទី ២

  • 2019-11-14 03:28:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​រយៈ Pleng by Smart ក្រុម SWSB ក្រុម​តូច បាន​អង្រួន​ចិត្ត​យុវវ័យ​អ្នក​គាំទ្រ​ឲ្យ​ស្រែក​ហ៊ោ កញ្ជ្រៀវ​ឡើង​កក្រើក​ឆាក នៅ Aeon Mall Sen Sok City ក្នុង​ថ្ងៃ​បុណ្យ​អុំ​ទូក​ ជា​មួយ​ការ​សម្ពោធ​អាល់ប៊ុមទី ២ របស់​ខ្លួន។

ការ​ប្រគំ​តន្ត្រី Small World Small Band ក្រុម​តូច បាននាំឲ្យជូនអ្នកចូលរូមជិត ២ ពាន់នាក់ ដោយ​បំពេរ​អារម្មណ៍​ពួក​គេ​ជា​មួយ បទ​ចម្រៀង Original ទើប​បង្កើត​ថ្មី​ជា​ច្រើន​បទ ប្រកប​ដោយ​អត្ថន័យ​លើក​ទឹក​ចិត្ត​ដល់​យុវវ័យ ស្ដាប់​ឡើង​ព្រឺ​រោម​។

អាល់​ប៊ុម​ថ្មី​នេះ​ គឺ​ចង់​និយាយ​អំពី​ក្ដី​ស្រឡាញ់ ជី​វិត​ និង​ការ​ទទួល​ខុស​ត្រូវ ពោល​គឺ​ជា​ការ​ធំ​ដឹង​ក្ដី​ ហើយ​ក្រុម​តូច​បាន​ចំណាយ​ពេល ១៥ ខែ ដើម្បី​តាក់​តែង​អាល់​ប៊ុម​នេះ​ឡើង​។ អាល់​ប៊ុម «SmallWorld SmallBand» នេះ​មាន​ចំនួន​សរុប ១២ បទ ដោយ​ ៦ បទ​ដំបូង លោក​អ្នក​អាច​រក​ស្ដាប់​បាន​នៅ​ក្នុង​កម្ម​វិធី​ទូរសព្ទ​ដៃ Pleng by Smart ។ ចំណែក​ឯ ៦ បទ​ផ្សេង​ទៀត​នឹង​ចេញ​នៅ​ដើម​ខែ​មករា ឆ្នាំ ២០២០។

ចង់​ដឹង​កម្មវិធី​នេះ​សប្បាយ​ប៉ុណ្ណា​អត់? តោះ​ទៅ​មើលព្រឹត្តិការណ៍​ប្រគំ​តន្ត្រី SWSB ក្រុម​តូច ទាំង​អស់​គ្នា៖

អត្ថបទ៖ សុខហេង

មតិយោបល់
អត្ថបទថ្មី