• 2019-11-19 06:06:53
  • ជីវិតតារា

Selena សរសើរអតីតសង្សាររបស់អតីតសង្សារ ប៉ុន្តែបែរជួបរឿងស្មានមិនដល់

  • 2019-11-19 06:06:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​គាំទ្រ​ប្រហែល​ជា​ដឹង​ហើយ​ថា​ Selena Gomez និង Bella Hadid មិន​សូវ​ត្រូវ​គ្នា​ប៉ុន្មាន​នោះ​ទេ ជា​ពិសេស​ដោយ​សារ​តែ​ពួក​គេ​សុទ្ធ​តែ​ធ្លាប់​សាង​ទំនាក់ទំនង​ស្នេហា​ជា​មួយ​តារា​ប្រុស The Weeknd។ ថ្មីៗ​នេះ​ម្ចាស់​បទ "Lose You To Love Me” បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ភ្ញាក់ផ្អើល​ ពេល​ចង់​ត្រូវរ៉ូវ​ជា​មួយ​ Bella Hadid វិញ។ យ៉ាងណា​​ប្រតិកម្ម​តប​របស់​តារា​ម៉ូដែល​វ័យ ២៣ ឆ្នាំ គឺ​ស្មាន​មិន​ដល់​ឡើយ។

កាល​ពី​ថ្ងៃ​ទី ១៦ កន្លង​ទៅ Selena Gomez បាន​សរសេរ​ Comment សរសើរ​ពី​ក្រោម​រូបភាព​លើ Instagram របស់ Bella។ សកម្មភាព​នេះ​ធ្វើ​ឲ្យ​គេ​យល់​ឃើញ​ថា​តារា​ស្រី​ទាំង​ពីរ​បាន​ជា​នា​គ្នា​វិញ។

ប៉ុន្តែ​​រឿង​ស្មាន​មិន​ដល់​នោះ​គឺ Bella Hadid បែរ​ជា​លុប​រូប​ភាព​ដែល​ Selena បាន​ Comment សរសើរ​នោះ​ទៅ​វិញ។ តាម​រយៈ​ប្រតិកម្ម​​បែប​នេះ អ្នកគាំទ្រ​យល់​ឃើញ​ថា​ Bella មិន​ទាន់​អាច​ទទួល​យក​ Selena បាន​នៅ​ឡើយ​ទេ។

គួរ​ដឹង​ថា​ Bella Hadid គឺ​ជា​មិត្ត​ជិត​ស្និទ្ធ​ម្នាក់​របស់​ Hailey Baldwin ដែល​ជា​ភរិយា​ទើប​រៀប​ការ​ថ្មោងថ្មី​របស់ Justin Bieber ។ Bella ចាប់​ផ្ដើម​ទាក់ទង​តារា​ចម្រៀង​សញ្ជាតិ​កាណាដា​ The Weeknd នៅ​ឆ្នាំ ​ដើម​ ២០១៥ និង​បែក​គ្នា​នៅ​ខែ​វិច្ឆិកា​ឆ្នាំ ២០១៦ ដោយ​សារ​មិន​មាន​ពេល​វេលា​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក។ ពួក​គេ​វិល​ជួប​គ្នា​វិញ​នៅ​ឆ្នាំ ២០១៨ ហើយ​បែក​គ្នា​ម្ដង​ទៀត​នៅ​ឆ្នាំ ២០១៩។ ចំណែក​ទំនាក់ទំនង​រវាង The Weeknd និង Selena បាន​ចាប់​ផ្ដើម​នៅ​ខែ​មករា ២០១៧ និង​បញ្ចប់​ទៅ​វិញ​នៅ​ខែ​តុលា ២០១៧៕​​​

ចុចអាន ៖ ​Taylor Swift សុំឲ្យអ្នកគាំទ្រជួយ ពីកណ្ដាប់ដៃបុរសមានអំណាចពីរនាក់

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ សុខហេង

មតិយោបល់