• 2019-11-20 00:45:00
  • ភាពយន្ត

ដល់​ក​តារា​ល្បី​ៗច្រើនណាស់ ប្រុស​ក៏​សង្ហា ស្រី​ក៏​ស្អាត ជុំ​គ្នា​សម្ពោធ​រឿង​ខ្នាត​ធំ​យប់មិញ

  • 2019-11-20 00:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សិល្បករ​ខ្មែរ​ល្បី​ៗ សុទ្ធ​តែ​ប្រុស​សង្ហា និង​ស្រី​ស្អាត បាន​មក​ជួប​ជុំ​គ្នា​សម្ពោធ​ភាពយន្ត​ខ្នាត​ធំ​ "នាឡិកា​ដាស់​វិញ្ញាណ" របស់ LD យប់មិញ កម្រ​នឹង​ប្រទះ។

មាន​ការ​លើក​ឡើង​ថា ចំនួន​ភ្ញៀវ​កិត្តិយស​មក​ចូល​រួម​ច្រើន​បែប​នេះ គឺ​ក្រោយ​ពី​រឿង​នេះ​ទទួល​បាន​ការ​លើក​សរសើរ​របស់​ផលិតករ​ក្នុង​ស្រុក​នានា បន្ទាប់​ពី​បាន​ចាក់​បញ្ចាំង​លើក​ដំបូង​ជូន​ផលិតករ និង​អ្នក​ដឹកនាំ​រឿង​ក្នុង​ស្រុក​ទស្សនា​កាល​ពី​ចុង​សប្ដាហ៍​មុន។ ម្យ៉ាង​ក៏​ផ្សំ​នឹង​រឿង​នេះ ទទួល​បាន​ភ្លើង​ខៀវ​ទៅ​ដាក់​បញ្ចំាង​នៅ​ទីផ្សារ​អន្តរជាតិ​ចំនួន ៦​ប្រទេស​ផង។

លោក លៀក លីដា ផលិតករ​នៃ​ខ្សែ​ភាពយន្ត​ខ្នាត​ធំ​ខាង​លើ បាន​ឲ្យ​ដឹង​ថា លោក​មាន​មោទកភាព​នឹង​ខ្សែ​រឿង​ដែល​លោក​ផលិត​បាន ព្រោះ​ថា នេះ​ភាពយន្ត​ដំបូង​របស់​លោក​ដែល​ទីផ្សារ​អន្តរជាតិ​ព្រម​បើក​ផ្លូវ​ឲ្យ​ទៅ​ដាក់​បញ្ចាំង​នៅ​លើ​ទីផ្សារ​របស់​គេ។ ទាំង​នេះ វា​សាកសម​នឹង​ដែល​លោក​បាន​ដាក់​ទុន​វិនិយោគ​យ៉ាង​សម្បើម​ដល់​ទៅ ជាង ៤០ម៉ឺន​ដុល្លារ​អាមេរិក។

“ដាក់​បញ្ចាំង​រឿង បាន​នាំ​ឲ្យ​ខ្ញុំ​នឹក​ឃើញ​កាល​ពី​ឆ្នាំ ២០១២ ជា​ពេល​ដែល​​ខ្ញុំ​ផលិតកុន​ដំបូង រឿង "អាប​ពាក់​មួក​សុវត្ថិភាព" ពេល​នោះ មិត្តភ័ក្ដិ​ខ្ញុំ​ច្រើន​បាន​សើច​ចំអក​ខ្ញុំ លក់​ឡាន​យក​លុយ​មក​ផលិតកុន​ទាំង​ដែល​ពេល​នោះ កុន​ក្នុង​ស្រុក​គេ​សឹង​ឈប់​មើល​ទៅ​ហើយ។ វិល​មក​រឿង នាឡិកា ដាស់​វិញ្ញាណ​ក៏​ដូច​គ្នា ខ្ញុំ​ដាក់​ទុន​ច្រើន​ណាស់ ហើយ​គេ​សើច​ចំអក​ទៀត​ថា ដាក់​ប៉ុណ្ណឹង​សង្ឃឹម​អី​នឹង​បាន​មក​វិញ ប៉ុន្តែ​សម្រាប់​ខ្ញុំ ខ្ញុំ​ធ្វើ​មិន​មែន​គិត​តែ​លុយ​មួយ​មុខ​នោះ​ទេ!”។

លោក លីដា បន្ត​ថា លោក​ចង់​បើក​ទំព័រ​ថ្មី​សម្រាប់​ខ្លួន​ឯង និង​សម្រាប់​ឧស្សាហកម្ម​ភាពយន្ត​ក្នុង​ស្រុក​ផង ទើប​ដាក់​ទុន​វិនិយោគ​ច្រើន​យ៉ាង​នេះ ដោយ​ក្នុង​នោះ​ថែម​ទាំង​បាន​នាំ​យក​តួ​អង្គ​ប្រុស​ស្រី ជនជាតិ​បារាំង​មួយ​ចំនួន​មក​ចូល​រួម​សម្ដែង​ជា​សិល្បករ​ខ្មែរ​ថែម​ទៀត។ ដោយ​ឡែក​បច្ចេកទេស​ផ្សេង​ៗ ក៏​បាន​សហការ​ជាមួយ​អ្នក​ជំនាញ​បរទេស​ទៀត​ផង ទើប​ធ្វើ​ឲ្យ​ការ​ចំណាយ​ខ្ពស់​ខ្លាំង​តែ​ម្ដង។

លោក ប៉ុក បូរក្ស ប្រធាន​នាយកដ្ឋាន​ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌ ដែល​ចូល​រួម​ជា​អធិបតី​ក្នុង​កម្មវិធី​សម្ពោធ​នេះ ក៏​បាន​កោត​សរសើរ​ចំពោះ "នាឡិកា​ដាស់​វិញ្ញាណ" ដូច​គ្នា និង​ថា​នេះ​សញ្ញាណ​ល្អ​នៃ​វិស័យ​សិល្បៈ​ភាពយន្ត​ក្នុង​ស្រុក។ លោក​លើក​ឡើង​ថា ការ​ទទួល​បាន​សិទ្ធិ​យក​ទៅ​ដាក់​បញ្ចាំង​នៅ​ទីផ្សារ​អន្តរជាតិ​ដល់​ទៅ ៦ប្រទេស នឹង​អាច​ផ្លាស់​ប្ដូរ​ការ​គិត​របស់​បុគ្គល​មួយ​ចំនួន​ដែល​ថា ភាពយន្ត​ខ្មែរ​មិន​ទៅ​មុខ ឬ​ក៏​ដើរ​ថយ​ក្រោយ។

“នាឡិកា​ដាស់​វិញ្ញាណ" ចូល​រួម​សម្ដែង​ដោយ​តារា​ល្បី​ៗ​ជា​ច្រើន​ដូច​ជា​លោក សន ពិសិដ្ឋ នៅ ដាណា យ៉ែម ស្រីពេជ្រ វ៉ាន់ឌី ពិសិដ្ឋ នូ ឧសា កុមារី សរពេជ្ញ ម៉ានីកា ឃុន សាមេនតា និង​សិល្បករ​ក្នុង និង​ក្រៅ​ស្រុក​មួយ​ចំនួន​ទៀត។ ក្រោយ​ពី​បើក​សម្ពោធ​យប់មិញ​នេះ រឿង "នាឡិកា​ដាស់​វិញ្ញាណ" នឹង​ដាក់​បញ្ចាំង​ផ្លូវ​ការ​ចាប់​ពី​ថ្ងៃ​ទី ២១ វិច្ឆិកា ត​ទៅ​នៅ​គ្រប់​រោង​​ភាពយន្ត​ធំ​ៗ​ក្នុង​រាជធានី៕

អត្ថបទ៖ ទារិកា

មតិយោបល់