• 2019-11-21 04:38:45
  • ចម្រៀង

ស្ដាប់​ឡើង​ព្រឺ​សម្បុរ មាស សុខ​សោភា លេច​មុខ​ក្នុង​បទ​ចម្រៀង​រួម​គ្នា​ជាមួយ​តារា​ចម្រៀង​តំបន់​អាស៊ាន

  • 2019-11-21 04:38:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ មាស សុខ​សោភា តំណាង​កម្ពុជា ត្រូវ​បាន​គេ​ឃើញ​មុខ​ក្នុង​បទ​ចម្រៀង​មួយ​បទ​មាន​ចំណង​ជើង​ថា "Side by Side” ច្រៀង​រួម​គ្នា​ដោយ​តារា​ចម្រៀង​ល្បី​ៗ​តំណាង​ប្រទេស​ក្នុង​តំបន់​អាស៊ាន។

បទ​ចម្រៀង "Side by Side” ផលិត​ឡើង​ក្រោម​គម្រោង “ASEAN-ROK Commemorative Summit 2019” នៅ​ទី​ក្រុង​ប៊ូសាន​ប្រទេស​កូរ៉េ​ខាង​ត្បូង។ បទ​នេះ​មាន​អត្ថន័យ​ជ្រៅ បណ្ដុះ​ឲ្យ​មាន​សេចក្ដី​ស្រឡាញ់​ពិត​ប្រាកដ​រវាង​គ្នា ដោយ​មិន​ប្រកាន់​ជាតិ​សាសន៍ និង​បំផុត​គំនិត​វិជ្ជមាន និង​មាន​ភាព​ជឿជាក់​លើ​ខ្លួន​ឯង កុំ​បណ្ដោយ​ឲ្យ​ភាព​ភ័យ​ខ្លាច​ទាំង​ឡាយ មក​កម្លាច​របស់​ពិសេស​ទាំង​នោះ ឲ្យ​រត់​ចាក​ឆ្ងាយ​យើង​ទៅ​បាន។

"Side by Side” មាន​ទាំង​អត្ថន័យ អ្នក​ចម្រៀង​មក​ពី​ជាតិ​សាសន៍​១១​ផ្សេង​ក្នុង​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ សុទ្ធ​ស្អាត​ៗ ទំនុក​ភ្លេង​ក៏​ពីរោះ បញ្ឆេះ​បេះដូង​ឲ្យ​ពេញ​ប្រៀប​ដោយ​ក្ដី​ស្រឡាញ់ នាម​ជា​ជីវិត​រស់​នៅ​ផែន​ដី​តែ​មួយ។ តោះ...ចូល​រួម​ស្ដាប់​ទាំង​អស់​គ្នា "Side by Side”៖

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទពេញនិយម