• 2019-11-25 04:42:55
  • ភាពយន្ត

“Frozen 2” កើបលុយបានច្រើនសន្ធឹក ក្រោយចាក់បញ្ចាំងបាន ៣ ថ្ងៃ

  • 2019-11-25 04:42:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​មាន​ភាពយន្ត​​​ Disney ចំនួន​ ៥ មក​ហើយ​ដែល​អាច​រក​ចំណូល​បាន​ជាង ១ ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ឆ្នាំ​នេះ។ ក្រោយ​បញ្ចប់​ចុង​សប្ដាហ៍​មុន​រួច​មក "Frozen 2” ទំនង​ជា​​នឹង​ក្លាយ​ជា​ភាពយន្ត​ទី ៦ របស់​ផលិតកម្ម​នេះ ដែល​រក​ចំណូល​បាន​ជាង ១ ពាន់​លាន​ដុល្លារ។

​​”Frozen 2” ដែល​ជា​ខ្សែ​ភាពយន្ត​ត​ភាគ​ពី "Frozen” ចេញ​ផ្សាយ​ឆ្នាំ ២០១៣ អាច​រក​ចំណូល​បាន​ប្រមាណ ១២៧ លាន​ដុល្លារ ពី​ទីផ្សារ​អាមេរិក​ខាង​ជើង ក្នុង​រយៈ​ពេល​ចាក់​បញ្ចាំង​ ៣ ថ្ងៃ​ដំបូង​នៅ​ចុង​សប្ដាហ៍។ ចំណូល​នេះ​គឺ​លើស​ចំណូល​នៃ​ខ្សែ​ភាពយន្ត​ដើម ដែល​រក​បាន​ជាង ៩៣ លាន​ដុល្លារ នៅ​អំឡុង ៥ ថ្ងៃ​ដំបូង ពេល​ចាក់​បញ្ចាំង​នៅ​ឆ្នាំ ២០១៣ ហើយ​វា​លើស​ពី​ការ​ព្យាករណ៍​របស់​​អ្នក​ជំនាញ​ដែល​ថា​វា​អាច​រក​ចំណូល​បាន ១០០ លាន​ដុល្លារ​នៅ​អំឡុង​ ៣ ថ្ងៃ​ដំបូង។

បើ​បូក​សរុប​លើ​ទីផ្សារ​ពិភពលោក​ទាំង​មូល​ "Frozen 2” អាច​រក​ចំណូល​បាន​សរុប ៣៥០ លាន​ដុល្លារ នៅ​អំឡុង​ចុង​សប្ដាហ៍​ដំបូង។

​ភាពយន្ត​ដែល​រក​ចំណូល​បាន​លើស​ពី ១ ពាន់​លាន​ដុល្លារ​របស់ Disney នៅ​ឆ្នាំ ២០១៩ នេះ​មាន​ "Avenger: Endgame” “The Lion King” “Captain Marvel” “Toy Story 4” និង "Aladdin”។ គិត​ត្រឹម​ខែ​កក្កដា ឆ្នាំ ២០១៩ បាន​ក្លាយ​ជា​ឆ្នាំ​ដែល​ Disney អាច​រក​ចំណូល​ច្រើន​ជាង​គេ​បំផុត៕​

ចុចអាន ៖ បណ្ដុំរូបភាពប្លង់ក្នុងរឿង Marvel មុននិងក្រោយប្រើបច្ចេកទេសកុំព្យូទ័រ

ប្រភព៖ CNN ប្រែ​សម្រួល៖ សុខហេង

មតិយោបល់
អត្ថបទថ្មី