- 2019-11-25 08:41:29
- ស្ទីលតារា
LISA មានឈ្មោះក្នុងបញ្ជីតារាមានឥទ្ធិពលជាងគេខាងស្លៀកពាក់ប្រចាំឆ្នាំ ២០១៩
- 2019-11-25 08:41:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
LISA មានឈ្មោះក្នុងបញ្ជីតារាមានឥទ្ធិពលជាងគេខាងស្លៀកពាក់ប្រចាំឆ្នាំ ២០១៩
ចន្លោះមិនឃើញ
ក្រោយពីការវិភាគលើទិន្នន័យ និងទំនោរនៃការ Search នៅក្នុងឆ្នាំ ២០១៩ រួចមក Lyst បានបញ្ចេញនូវបញ្ជី "Year in Fashion, 2019” ដែលមានបង្ហាញឈ្មោះតារាកំពូលទាំង ១០ នាក់ មានឥទ្ធិពលជាងគេបំផុតលើការស្លៀកពាក់។ គេឃើញថាមានតែ Lisa ប៉ុណ្ណោះជាតារាអាស៊ីតែម្នាក់គត់មានឈ្មោះនៅក្នុងបញ្ជី។
តារាដែលបានមានឈ្មោះក្នុងបញ្ជី គឺដោយសារការរៀបចំខ្លួនរបស់ពួកគេ នាំឲ្យមានការកើនឡើងនូវចំនួនស្វែងរក (Search) សម្រាប់សំលៀកបំពាក់ដែលពួកគេប្រើប្រាស់, មានកើនឡើងចំនួនលក់, ត្រូវបានសារព័ត៌មានចុះផ្សាយ និងការលេចឈ្មោះលើបណ្ដាញសង្គមក្នុងពេល ១២ ខែចុងក្រោយ។
Lisa សមាជិកក្រុម BLACKPINK ឈរនៅតំណែងលេខ ៦ ហើយអត្ថបទក៏បានលើកឡើងថាពេលនេះ Lisa ជាតារា K-Pop ដែលមានអ្នក Follow ច្រើនជាងគេបំផុតនៅលើ Instagram។ Lyst បញ្ជាក់ថា Lisa បានបង្ហោះរូបភាពជាច្រើនសន្លឹកជាមួយកាបូប Celine Triomphe ដែលធ្វើឲ្យការ Search អំពីកាបូបនេះកើនឡើង ៦៦%។
តារាផ្សេងទៀតដែលមានឈ្មោះក្នុងបញ្ជីរួមមាន Meghan Markle, Timothee Chalamet, Zendaya, Billie Eilish, Cardi B, Kylie Jenner, Lizzo, Harry Styles និង Billy Porter៕
ចុចអាន ៖ មើលស្ទីលរបស់តារាល្បីៗ លើកម្រាលព្រំកម្មវិធី AMA ព្រឹកនេះ