• 2019-11-26 00:51:00
  • ចម្រៀង

រួម​គ្នា​ប្រយុទ្ធ​ប្រឆាំង​សំរាម​! ម្ដង​នេះVannda ចេញ​មក​ច្រៀង​អប់​រំ​ពី​ទម្លាប់ប្រើ​ប្រាស់ "ប្លាស្ទិក"

  • 2019-11-26 00:51:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"ប្លាស្ទិក" ជា​ប្រភេទ​សំរាម​មិន​រលាយ ហើយ​បច្ចុប្បន្ន​ពិភព​លោក​បាន និង​កំពុង​រង​ផល​ប៉ះពាល់​បរិស្ថាន​ពី​សំរាម​ប្រភេទ​នេះ ដែល​គេ​ឃើញ​បោះ​ពាស​ពេញ​ផែន​ដី ទាំង​លើ​គោក និង​ក្នុង​ទឹក ដោយ​បាន​ធ្វើ​ប៉ះពាល់​ដល់​ជីវចម្រុះ​ថែម​ទៀត។ ដូច្នេះ​ហើយ ពិភព​លោក​ក៏​បាន និង​កំពុង​ប្រយុទ្ធ​ប្រឆាំង ក៏​ដូច​ជា​ធ្វើ​យុទ្ធនាការ​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់ "ប្លាស្ទិក" លើ​ពិភព​លោក។

ប្រទេស​កម្ពុជា​យើង ក៏​បាន និង​កំពុង​ចាប់​ផ្ដើម​យុទ្ធនាការ​នេះ​ដែរ ក្នុង​ពេល​ដែល​កម្ពុជា ត្រូវ​បាន​គេ​រាយការណ៍​ថា ជា​ប្រទេស​ប្រើ​ប្រាស់ "ប្លាស្ទិក​" ច្រើន​បំផុត​មួយ​ក្នុង​តំបន់។ ដូច្នេះ​ហើយ ផ្សារ​ទំនើប​មួយ​ចំនួន​ក៏​បាន​ដាក់​ចេញ​នូវ​គោលការណ៍​បញ្ឈប់​ការ​ផ្ដល់​ថង់​ប្លាស្ទិក​ដោយ​ឥត​គិត​ថ្លៃ​ដល់​អតិថិជន មក​ជា​ការ​លក់​គិត​ប្រាក់​វិញ។ ធ្វើ​បែប​នេះ គឺ​ចង់​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់ និង​ចង់​ឲ្យ​អតិថិជន​ចៀសវាង​ប្រើ នូវ​លក្ខខណ្ឌ​ដែល​អាច​ចៀស​បាន។

រូបភាព៖ អ៊ីនធឺណិត

ជួយ​ជម្រុញ​ដល់​សកម្មភាព​កាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ប្លាស្ទិក បញ្ចៀស​ការ​ប៉ះពាល់​ដល់​បរិស្ថាន តារា​ចម្រៀង​រ៉េប​របស់​កម្ពុជា Vannda បាន​ចេញ​បទ​ចម្រៀង​មួយ​បទ ខុស​ប្លែក​ពី​បទ​របស់​លោក​មុន​ៗ ពោល​គឺ​និយាយ​ពី​រឿង "ប្លាស្ទិក" ដែល​មាន​ចំណង​ជើង​ថា "បុត្រី​នៃ​មាតា​ធម្មជាតិ"។ បទ​នេះ ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ច្រើន...តោះ...​ស្ដាប់​ទាំង​អស់​គ្នា!

ទស្សនា​វីដេអូ​គំនូរ​ជីវចល​អប់រំ​អំពី​សំរាម "ប្លាស្ទិក"៖

អត្ថបទ៖ ទារិកា

មតិយោបល់