• 2019-11-26 02:33:29
  • ស្ទីលតារា

តារាកូរ៉េល្បីៗជាច្រើនមកដល់វៀតណាម ស្លៀកពាក់ខ្មៅ ទឹកមុខស្រពោន

  • 2019-11-26 02:33:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់​តាំង​ពី​ថ្ងៃ​ទី ២៤ ដល់​ថ្ងៃ​ទី ២៥ ខែ​វិច្ឆិកា​ មាន​តារា​កូរ៉េ​ល្បីៗ​ជា​ច្រើន​អ្នក ដូច​ជា​ Yoona, Jang Dong Gun, Jung Hae In, Super Junior, TWICE, Red Velvet, ITZY, (G) I-DLE, Ong Seong Woo បាន​មក​ដល់​ព្រលានយន្តហោះ Noi Bai នៅ​ទីក្រុង​ហាណូយ ដើម្បី​ចូល​រួម​កម្មវិធី​ប្រគល់​ពាន​រង្វាន់​ Asia Artist Awards ឆ្នាំ ២០១៩ នៅ​ពហុកីឡដ្ឋាន​ My Dinh។ គួរ​ចាប់​អារម្មណ៍​ថា​តារា​ចម្រៀង តារា​សម្ដែង​ទាំង​នេះ​ ភាគ​ច្រើន​គឺ​ស្លៀក​ពាក់​ខ្មៅ​ដូចៗ​គ្នា និង​មាន​ទឹក​មុខ​ស្រពាប់​ស្រពោន។

ហេតុផល​ពី​ក្រោយ​ការ​ស្លៀកពាក់​នេះ ទំនង​ជា​ការ​សម្ដែង​អារម្មណ៍​ទុក្ខ​សោក​ចំពោះ​ការ​ស្លាប់​របស់​ Goo Hara ដែល​នាង​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​ក្នុង​ផ្ទះ​នៅ​វេលា​ម៉ោង ៦ ល្ងាច​ថ្ងៃ​ទី ២៤ ខែ​វិច្ឆិកា។ ការ​ស្លាប់​របស់​តារា​ចម្រៀង​វ័យ ២៨ ឆ្នាំ​រូប​នេះ ធ្វើ​ឲ្យ​តារា​មួយ​ចំនួន​ផ្អាក​ និង​ពន្យារពេល​សកម្មភាព​នានា​​របស់​ខ្លួន ដើម្បី​សំដែង​ការ​គោរព​ដល់​​អ្នក​ស្លាប់​ដែល​ជា​តារា​ដូច​គ្នា។ ទស្សនា​រូបភាព​ខាង​ក្រោម​នេះ ៖

ចុចអាន ៖ តារាកូរ៉េល្បីៗមិនចេះតិច មកជុំគ្នានៅវៀតណាមស្អែកនេះ

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ សុខហេង

មតិយោបល់