• 2019-11-27 09:09:28
  • ព័ត៌មាន

ចេញស្រេច! នេះហើយ MV បទ "Obsession" កាដូថ្មីពី EXO

  • 2019-11-27 09:09:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​ស្ងាត់​បទ​ថ្មី​ចេញ​រួម​គ្នា​រយៈពេល​ជាង ១​ឆ្នាំ គិត​ចាប់​ពី​បទ​ "Love Shot” មក​ ក្រុម​ចម្រៀង​ EXO ក៏​បាន​វិល​មក​ជា​ថ្មី​ មិន​ចង់​ឲ្យ​អ្នក​គាំទ្រ​ខក​ចិត្ត​ក្នុង​ការ​ទន្ទឹង​រង់ចាំ​ឡើយ។

វិល​មក​វិញ​ជា​លើក​ដំបូង​ប្រចាំឆ្នាំ ២០១៩​នេះ​ EXO មាន​ចំណងដៃ​ពិសេស​ជា​អាល់ប៊ុម​ និង​បទ​ចម្រៀង​ថ្មី​មាន​ចំណងជើង​ថា​ "Obsession” ចេញនៅថ្ងៃទី ២៧ ខែវិច្ឆិកា។ វា​ត្រូវ​បាន​កត់​សម្គាល់​ថា​ជា​ បទ​មេ​ប្រចាំអាល់ប៊ុម​ធំទី ៦ដែល​មាន​បទ​សរុប​ទាំង​អស់ចំនួន​ ១០បទ។

យ៉ាង​ណា​មិញ​ EXO នៅ​តែ​ខ្លាំង​ នៅ​តែ​មាន​អ្វី​ថ្មី​ប្លែក​សម្រាប់ EXO-L ហើយ​លើក​នេះ​ពួកគេ​នៅ​តែ​ធ្វើ​បាន​ល្អ​ បើ​ទោះ​បី​មាន​វត្តមាន​ចូលរួម​តែ​សមាជិក ៦​នាក់ ប៉ុន្តែ​ជើង​ខ្លាំង​នៅ​តែ​ខ្លាំង។

វីដេអូ​បទ​ថ្មីខាងក្រោម​នឹង​កាន់​តែ​បញ្ជាក់​ថា​ EXO ត្រៀម​ពិសេស​កម្រិត​ណា៖

អត្ថបទ៖ យី សុធារី

មតិយោបល់