• 2019-11-27 06:01:00
  • ស្ទីលតារា

ស្អាត សង្ហា​កប់! ខេមរៈ សិរីមន្ត ទាក់​ទាញ​ខ្លាំង ក្រោយ​បញ្ចេញ​ស្ទីល​ថ្មី​ផ្ទាល់​ខ្លួន

  • 2019-11-27 06:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​តារា​សិល្បៈ ពិសេស​បុគ្គល​ដូច្នេះ​ទៀត រមែង​រំលេច​នូវ​ស្ទីល​ថ្មី​ៗ​ផ្ទាល់​ខ្លួន​ទាំង​ការ​ស្លៀកពាក់ និង​ធ្វើ​ខ្លួន​ជា​ដើម។ ជាក់​ស្ដែង សិរីមន្ត ទើប​នឹង​បញ្ចេញ​ស្ទីល​មួយ​មើល​ទៅ ពិត​ជា​ទាក់​ទាញ​មួយ​បែប​ថ្មី​ថា មាន​អាយុ​ច្រើន មាន​ប្រពន្ធ និង​កូន៣នាក់​ទៅ​ហើយ​ក្ដី។

លោក ខេមរៈ សិរីមន្ត គេ​ឃើញ​បង្ហាញ​ខ្លួន​ជាមួយ​ម៉ូដ​សំលៀកបំពាក់​ពណ៌​ត្រួយ​ចេក​មួយ​ឈុត អម​ជាមួយ​នឹង​ការ​ធ្វើ​សក់​ក៏​ប្លែក ព្រម​ទាំង​ពាក់​ក្រវិល​ម៉ូដ​រំយោល​លើ​ត្រចៀក​ទាំង​សងខាង​ផង។ តារា​ហង្សមាស​រូប​នេះ ឈរ​នៅ​ពី​មុខ​រថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង ដោយ​លេង​ទឹក​មុខ សើច​បញ្ចេញ​ភាព​ទាក់​ទាញ​មិន​ធម្មតា។ មួយ​ឈុត​លើ​ដង​ខ្លួន​របស់​តារា​ចម្រៀង​មក​ពី​ខេត្ត​កំពង់ចាម​រូប​នេះ ទទួល​បាន​ការ​សរសើរ​ពី​អ្នក​គាំទ្រ​របស់​លោក​ជា​ច្រើន។

ឈុត​នេះ គេ​ឃើញ​លោក ខេមរៈ សិរីមន្ត បញ្ចេញ​តែ​ប្រមាណ​មុន​១​សប្ដាហ៍​ប៉ុណ្ណោះ មុន​ថ្ងៃ​កំណើត​កូន​ស្រី​ពៅ​របស់​លោក​គម្រប់​១​ឆ្នាំ បាន​មក​ដល់​នា​យប់​មិញ​នេះ។ តោះ...ឥឡូវ​ទៅ​មើល​ស្ទីល​សិល្បៈ​របស់​លោក ឪពុក​រូប​នេះ​ទាំង​អស់​គ្នា៖

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទថ្មី