- 2019-11-28 02:44:54
- ព័ត៌មាន
ក្នុងរយៈខ្លីបំផុត អាល់ប៊ុមថ្មីរបស់ EXO មានសមត្ថភាពខ្ពស់ឈរនៅលេខ១លើតារាង iTunes
- 2019-11-28 02:44:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្នុងរយៈខ្លីបំផុត អាល់ប៊ុមថ្មីរបស់ EXO មានសមត្ថភាពខ្ពស់ឈរនៅលេខ១លើតារាង iTunes
ចន្លោះមិនឃើញ
ផ្អែកតាមផលិតកម្ម SM បានឲ្យដឹងនៅថ្ងៃទី ២៨ ខែវិច្ឆិកានេះថា អាល់ប៊ុមធំទី ៦របស់ EXO មានឈ្មោះថា "Obsession” បានជាប់លើកំពូលតារាងរបស់ iTunes Album Chart នៅក្នុងប្រទេសសរុប ៦០ត្រឹមរយៈពេលខ្លីបំផុតក្រោយចេញផ្សាយ។
ម៉ោង ១០ព្រឹក (ម៉ោងនៅកូរ៉េ) ថ្ងៃទី ២៨ ខែវិច្ឆិកានេះ អាល់ប៊ុមទី ៦ របស់ EXO បានឈរនៅលំដាប់ទី១ ប្រចាំ iTunes Album Chart ក្នុងប្រទេសកាណាដា, អារ៉ាប់រួម, បារាំង, អាហ្សង់ទីន, ប្រេហ្សីល, ដាណីម៉ាក, អេហ្ស៊ីប, ហ្វាំងឡង់, ក្រិច, ហុងកុង, ហុងហ្ការី, ឥណ្ឌូនេស៊ី, អៀកឡង់, ម៉ាឡេស៊ី, ម៉ិកស៊ីក, ហ្វីលីពីន, ថៃ, តៃវ៉ាន់, វៀតណាម និងប្រទេសជាច្រើនទៀត សរុប៦០។
ថ្វីត្បិតការចេញអាល់ប៊ុមលើកនេះ សមាជិកមានតែ៦នាក់ ប៉ុន្តែលទ្ធផលពិតជាជោគជ័យខ្ពស់គួរសមតបតាមការប្រឹងប្រែងរបស់សមាជិកទាំងអស់៕