• 2019-11-28 04:50:00
  • ជីវិតតារា

ហេតុ​អ្វី​អាចែ​ និងប្រពន្ធ​ដើមលែង​គ្នា?

  • 2019-11-28 04:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ហុងកុង​ល្បីឈ្មោះ Chow Yun-fat ហៅ​អាចែ បាន​រៀបការ​ប្រពន្ធ​ដើម Candice Yu ក្នុង​ឆ្នាំ​ ១៩៨៣ បន្ទាប់​មាន​ទំនាក់ទំនង​​ស្នេហា​នឹងគ្នា​ ​អស់​រយៈ​ពេល​៥ឆ្នាំ ហើយ​លែងលះ​ក្រោយ​រៀបការ​បាន​៩ខែ ដោយ​តារាប្រុសនិយមដើរតួស្ដេចល្បែងរូបនេះ បាន​ទៅ​រៀប​ការ​ប្រពន្ធ​​បច្ចុប្បន្ន​ជនជាតិ​សិង្ហបុរីនាង Jasmine Tan នាឆ្នាំ​ ១៩៨៦។

ប្រពន្ធមុនរបស់អាចែ

​បើ​តាម​ការ​ចុះផ្សាយ​របស់ Asiaone កាល​ពី​ឆ្នាំ ២០១៧ បាន​ឱ្យ​ដឹង​ថា តារា​​សម្ដែង​ស្រី Candice Yu និង​ម្ដាយ​របស់​អាចែ ហាក់​​មិន​សូវ​ចុះសម្រុង​គ្នា ហើយ​នាង​តែង​តែ​ធ្វើ​ឱ្យ​ម្ដាយ​ក្មេក ពិបាក​ចិត្ត​ជាមួយ​នឹងពាក្យ​រឹងរូស។

ពាក់ព័ន្ធ​នឹង​ការលែងលះ​នេះ ​អ្នកស្រី Candice Yu អតីត​ប្រពន្ធ បាន​ទទួល​ស្គាល់​ដែរ​ថា​ ពិត​ជា​មាន​រឿង​បែប​នេះ​មែន។

កាល​នោះ​តារា​សម្ដែង​ស្រី​វ័យ​៦០​ឆ្នាំបន្ត​ថា៖" ខ្ញុំ​នៅ​ក្មេង​ ហើយ​​រឹងរូស។ ខ្ញុំ​គិត​អី​និយាយ​ហ្នឹង ទើប​មិន​អាច​នៅ​ជាមួយ​ម្ដាយ​របស់​គាត់​បាន"។ ​

តារា​ស្រី​ល្បី​ឈ្មោះ​​ជា​តួ​កូន​នាគ​ក្នុង​រឿង​ភាគ​ទូរទ្សន៍ Return of the Condor Heroes ឆ្នាំ​២០០៦ បាន​បន្ថែម​ថា បើ​នាង​មិន​លែង​គ្នា​ទេ នោះ Chow Yun-fat មិន​បាន​ក្លាយ​ជា​តារា​ល្បីឈ្មោះ​ លើ​ឆាក​អន្តរជាតិ​ដូច​សព្វថ្ងៃ​នោះ​ទេ។

ប្រពន្ធបច្ចុប្បន្នរបស់អាចែ

"បើ​យើង​មិន​បែក​គ្នា​ទេ គាត់​មិន​អាច​ក្លាយ​ជា​តារា​ល្បីឈ្មោះ​លើ​អន្តរជាតិ​មួយ​រូប​នោះ​ទេ។ នោះ​ជា​រឿង​មួយ​ដែល​ខ្ញុំ​មិន​អាច​ជួយ​គាត់​បាន​។ ខ្ញុំ​មិន​ស្គាល់​ប្រពន្ធ​​គាត់​ទេ (Jasmine Tan) ខ្ញុំ​មិន​ដែល​ជួប​នាង តែ​នាង​ពិត​ជា​ជួយ​គាត់​បាន​ច្រើន"។ អ្នកស្រី​បញ្ជាក់។

ក្រោយ​មក Candice Yu បាន​រៀបការ​ជាមួយ​អ្នកជំនួញ​ម្នាក់​ឈ្មោះ Peter Chan ក្នុង​ឆ្នាំ​ ១៩៨៤ ហើយ​បាន​ចែក​ផ្លូវ​គ្នា​ក្រោយ​រៀបការ​បាន​ ៨​ឆ្នាំ៕

ប្រភព៖ Asiaone | thestar ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

មតិយោបល់
អត្ថបទថ្មី