• 2019-11-29 04:43:41
  • ព័ត៌មាន

តិច​ថា​មិន​ជឿ​ចុះ! មង្គល​ការ ប៉ែន ចំរុង យប់​មិញ តារា​លំដាប់​ណា​ក៏​មក​អស់​ដែរ

  • 2019-11-29 04:43:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក ប៉ែន ចំរុង បាន​បញ្ចប់​ភាព​នៅ​លីវ ត្រឹម​យប់​មិញ ក្រោយ​បាន​រៀបការ​តាម​ប្រពៃណី​ជាមួយ​អ្នក​នាង ហ៊ុន ម៉ាណេ យ៉ាង​ឧឡារិក​នា​យប់​មិញ ជា​វេលា​ដែល​គេ​បាន​ឃើញ​ថា កូន​ប្រុស ទទួល​បាន​ការ​រាប់​អាន​ច្រើន​មិន​ធម្មតា ព្រោះ​ថា​នា​យប់​មិញ​នេះ សិល្បករ​ក្នុង​ស្រុក​ទាំង​ចម្រៀង និង​សម្ដែង ឌីជេ លំដាប់​ណា​ក៏​មក​ចូល​រួម​អស់​ដែរ។

និយាយ​ពី​ទិដ្ឋភាព​ពិធី​បន្តិច គេ​បាន​កត់​សម្គាល់​ឃើញ​ការ​រៀប​ចំ​តុប​តែង គឺ​កាន់​តែ​ប្លែក​បំផុត ពោល​គឺ​ការ​រៀប​ចំ​គ្រប់​កន្លែង គឺ​តាម​បែប​ផែន​នៃ​សមុទ្រ ពោល​គឺ​មាន​រូប​សត្វ​ក្នុង​សមុទ្រ មួយ​ចំនួន​ត្រូវ​បាន​យក​មក​កែ​ច្នៃ​តុប​តែង។ ចំណុច​នេះ ត្រូវ​បាន​គេ​ដឹង​ថា ដោយ​សារ​ថា កូន​កំលោះ ប៉ែន ចំរុង ចូល​ចិត្ត​សមុទ្រ​បំផុត។ ដូច្នេះ​ហើយ សូម្បី​តែ​ភ្ញៀវ​កិត្តិយស​ដែល​ចូល​រួម​ក៏​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ឲ្យ​ស្លៀកពាក់​ទៅ​តាម​កម្មវិធី​ដែរ។

“ពេល​គេ​អញ្ជើញ គេ​បាន​ប្រាប់​ភ្ញៀវ​ថា Concept គឺ​សមុទ្រ ដូច្នេះ​អាច​ស្លៀកពាក់​អ្វី​ឲ្យ​ស្រដៀង​ៗ​ហ្នឹង​សមុទ្រ"។ សិល្បករ​ម្នាក់​បង្ហើប។ បែប​នេះ​ហើយ នៅ​យប់​មិញ​នេះ គេ​ឃើញ​ភ្ញៀវ​មួយ​ចំនួន​ធំ​ដែរ បាន​ស្លៀកបំពាក់​មាន​ពណ៌​ខៀវ​ស្រាល គឺ​ពណ៌​ទឹក​សមុទ្រ។

និយាយ​ពី​ភ្ញៀវ​កិត្តិយស​វិញ ដូច​បញ្ជាក់​ពី​ខាង​លើ គឺ​ភ្ញៀវ​ច្រើន​មែន​ទែន។ លោក ប៉ែន ចំរុង ប្រាប់​សារព័ត៌មាន​ថា មង្គល​ការ​របស់​លោក​រៀប​ចំ​ចំនួន ៥០តុ ក្នុង​នោះ ៣០តុ​សម្រាប់​ភ្ញៀវ​សិល្បៈ។ ប៉ុន្តែ​មើល​លើ​ភាព​ជាក់​ស្ដែង...គេ​យល់​ថា លោក ចំរុង មិន​ចង់​បញ្ចេញ​តួលេខ​ចំនួន​តុ​ពិត ចៀសវាង​មាន​ការ​និយាយ​មិន​ល្អ​ពី​លោក​ថា "អួត" ព្រោះ​មើល​តាម​ចំនួន​ភ្ញៀវ គឺ​ចំនួន​តុ អាច​ខ្ទង់​១០០​តុ​ឯណោះ។

ជាក់​ស្ដែង​យប់​មិញ​នេះ សិល្បករ​គ្រប់​លំដាប់ សុទ្ធ​តែ​មក​ជុំ​គ្នា​ក្នុង​ពិធី​មង្គល​របស់​តារា​ប្រុស​មក​ពី​ខេត្ត​បាត់​ដំបង​ដែរ ដោយ​សូម្បី​តែ​លោក ព្រាប សុវត្ថិ ខេមរៈ សិរីមន្ត មាស សុខ​សោភា សុខ ពិសី ពេជ្រ សោភា ដែល​កម្រ​ឃើញ​ចូល​រួម​កម្មវិធី​លក្ខណៈ​ឯកជន​បែប​នេះ ក៏​បាន​អញ្ជើញ​មក​ចូល​រួម​ជុំ​គ្នា​ទាំង​អស់​ដែរ។

តោះ...ទស្សនា​ទិដ្ឋភាព​យប់​មិញ​ទាំង​អស់​គ្នា!!!

អត្ថបទ៖ ទារិកា

មតិយោបល់