• 2019-12-03 07:11:02
  • ព័ត៌មាន

Ryan តួ​ឯក "Deadpool" ប្រកាស​ថា​ ខ្លួនជា​សមាជិក​ថ្មីម្នាក់ទៀតរបស់ EXO

  • 2019-12-03 07:11:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ហូលីវូដ​ដ៏​ល្បី Ryan Reynolds បាន​ជួប​គ្នា​លើក​ដំបូង​ជាមួយ​នឹង​ EXO​ និង​បាន​បង្កើត​ការ​ចងចាំ​ល្អៗ​ជាមួយ​គ្នា​ជា​ច្រើន ពិសេស​លោក​បាន​និយាយ​ទៀត​ថា​ លោក​គឺ​ជា​សមាជិក​ថ្មី​របស់ EXO ទៀតផង។

ជួប​គ្នា​ជា​លើក​ដំបូង​ក្នុង​កម្មវិធី​សម្ពោធ​រឿង​ថ្មី​របស់ Netflix មាន​ចំណងជើង​ថា​ "6 Underground” Ryan និង​ EXO ពិត​ជា​បាន​ក្លាយ​ជា​មិត្តល្អ​នឹង​គ្នា​ក្នុង​រយៈពេល​ដ៏ខ្លី ហើយពួកគេ​បាន​បង្ហោះ​រូបភាព​ថត​ជុំគ្នា​លើបណ្ដាញសង្គម​ បង្ក​ជា​ការ​ភ្ញាក់​ផ្អើល​បំផុត។

លើក​ឡើង​ពី​ជំនួប​នេះ​ Ryan បាន​សរសេរ​ថា​ "រំភើប​ចិត្ត​ដែល​បាន​ក្លាយជា​សមាជិកថ្មី​របស់ EXO"។ យ៉ាង​ណា​មិញ​ វា​ជារឿង​រំភើប​ ហើយ​ស្រប​ពេល​អ្នក​គាំទ្រ​គ្រប់គ្នា​ សុទ្ធ​តែ​ដឹង​ថា​ Chanyeol គឺ​ជា​ហ្វេន​ផ្កាប់​មុខ​របស់​ Ryan តាម​រយៈ​ការ​តែង​តួ​ជា​ "Deadpool” ហើយ​ថែម​ទាំង​កុម្ម៉ង់​ឈុត​នេះ​សម្រាប់​ថ្ងៃ​ខួប​កំណើត​របស់​ខ្លួន​ទៀត៕

ប្រភព៖ Allkpop ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់