- 2019-12-04 04:40:00
- ជីវិតតារា
អ្នកណាស្មានដល់ថា អតីតកំពូល idol Kpop ក្លាយជាអ្នកដឹកជញ្ជូនទំនិញ
- 2019-12-04 04:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកណាស្មានដល់ថា អតីតកំពូល idol Kpop ក្លាយជាអ្នកដឹកជញ្ជូនទំនិញ
ចន្លោះមិនឃើញ
ក្រោយពេលអាជីពតារាត្រូវបានបញ្ចប់ អតីតតារាចម្រៀងប្រុសកូរ៉េម្នាក់ បានសម្រេចជ្រើសរើសយកអាជីពអ្នកជញ្ជូនឥវ៉ាន់ដើម្បីចិញ្ចឹមជីវិត។
Taesaja គឺជាក្រុមចម្រៀងប្រុសជួរមុខ KPOP ដែលបានបង្ហាញមុខដំបូងកាលពីឆ្នាំ១៩៩៧។ យ៉ាងណាក្ដី ក្រោយពេលល្បីឈ្មោះបានប៉ុន្មានឆ្នាំ ក្រុមចម្រៀងនេះក៏សម្រេចចិត្តរំសាយក្រុម ដោយសារសមាជិកនីមួយៗចង់ដើរផ្លូវផ្សេងគ្នា។
ខណៈសមាជិកដទៃ មានរបររៀងខ្លួន ដូចជាការរកស៊ីជាដើមនោះ មានសមាជិកម្នាក់បានជ្រើសយកការធ្វើការដៃជើងវិញ។ សមាជិកដែលត្រូវបានរំលឹកដល់នោះ គឺតារាចម្រៀងប្រុស Kim Hyung Jun ដោយការងារដែលលោកកំពុងធ្វើបច្ចុប្បន្ននោះគឺ ដឹកជញ្ជូនទំនិញឲ្យភ្ញៀវ។
ចូលរួមក្នុងកម្មវិធី Sugarman តារាប្រុសវ័យ៤០ឆ្នាំ បានឲ្យដឹងថា លោកប្រកបរបរនេះវមិនមែនមកពីចំណង់ចំណូលចិត្តទេ គឺត្រូវធ្វើដើម្បីចិញ្ចឹមក្រពះ ហើយសព្វថ្ងៃគឺលោករស់នៅបានគ្រប់គ្រាន់នៅពេលធ្វើការងារនេះ។ ក្រោយពេលកម្មវិធីខាងលើត្រូវបានចាក់ផ្សាយ មនុស្សជាច្រើនបានសរសើរអតីតតារាប្រុសនេះ ដ្បិតលោកមានការតាំងចិត្តមោះមុត។