• 2019-12-06 09:30:38
  • ព័ត៌មាន

កម្មវិធី​រាត្រីសមោសរ ABC Lions of Fashion រក​ឃើញរ​អ្នក​ច្នៃ​ម៉ូដ និង​តារា​បង្ហាញ​ម៉ូដ​ដ៏​លេចធ្លោ​នៅ​កម្ពុជា

  • 2019-12-06 09:30:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិស័យ​ឧស្សាហកម្ម​ម៉ូដ នៅ​កម្ពុជា បាន​ទទួល​ការលើកតម្កើង បន្ទាប់ពី​អ្នក​ច្នៃ​ម៉ូដ និង​អ្នក​បង្ហាញ​ម៉ូដ​ដែល​បាន​ទទួល​ជ័យលាភី​នៃ​កម្មវិធី ABC Lions of Fashion បាន​គ្រង​រាជ្យ​ក្នុង​កម្មវិធី​រាត្រីសមោសរ​ដ៏​ល្បីល្បាញ​មួយ​នៅ​រាជធានី​ភ្នំពេញ​។​ ​

​កាលពី​ថ្ងៃទី ៥ ខែ​ធ្នូ ទស្ស​និក​ជន​លំដាប់ថ្នាក់​ខ្ពស់បាន​ជួប​ជុំ​គ្នា​នៅ​សាល​កោះ​ពេជ្រ ក្នុង​កម្មវិធី​រាត្រីសមោសរ ABC Lions of Fashion​។ កម្មវិធី​ពោរពេញ​ទៅដោយ​ការកោតសរសើរ​បាន​ឈានទៅ​ដំណាក់កាល​ចុងក្រោយ​នៃ​បេសកម្ម​របស់​ស្រា​បៀរ ABC Extra Stout ក្នុង​ការ​ស្វែង​រក​អ្នក​ច្នៃ​ម៉ូត និង​អ្នក​បង្ហាញ​ម៉ូត​វ័យក្មេងដ៏​លេចធ្លោ​ក្នុង​ប្រទេស​នេះ ហើយ​មាន​កម្មវិធី​ប្រកាស​ឈ្មោះ​បេក្ខជន​បេ​ក្ខ​នារី​ជ័​យ​លា​ភី​ប្រចាំ​កម្មវិធី​ប្រកួតប្រជែង​អស្ចារ្យ​នេះ​។ ​ ​កម្មវិធី​រាត្រី​ពោរពេញ​ទៅដោយ​ភាព​រស់​រវើក ភាព​រីករាយ និង​ទាន់​ស​ម័​យបាន​ឃើញ​អ្នកនាង Leap Sreypov និង​លោក Pov Sithan ឡើង​ឆាក​ទទួលពាន​ដែល​ខ្លួន​បាន​ប៉ង​ប្រាថ្នា​ចង់​បានជា​យូរណាស់​មកហើយ​។

​ទស្ស​និជ​ន លំដាប់ វី​អាយ​ភី បាន​ទស្សនា​កម្មវិធី​ដើរ​ម៉ូដ​ដ៏​វិសេសវិសាល​។ អ្នក​បង្ហាញ​ម៉ូដ​ទាំង​ដប់​រូប​បាន​ដើរ​បង្ហាញ​ម៉ូត​ដោយ​បង្អួត​ស​ម្លៀ​ក​បំពាក់​និង​គ្រឿង​ល​ម្អ​ដែល​បាន​ច្នៃ​ម៉ូដ​ដោយ​អ្នក​ច្នៃ​ម៉ូដ​ជ័​យ​លា​ភី​។ ស្នាដៃ​ច្នៃ​ម៉ូដ​ដ៏​ស្រស់ស្អាត និង​រចនាបថ​គួរ​ឲ្យ​ទាក់ទាញ​របស់អ្នក​ច្នៃ​ម៉ូត​ល្បី​ឈ្មោះ​ក្នុងស្រុក និង​ក្រៅ​ស្រុក ក៏​បាន​ត្រូវ​ដាក់តាំង​បង្ហាញ​ពេញ​មួយ​រាត្រីកាល​នោះ ដែល​មាន​កម្មវិធី​កម្សាន្ត​សប្បាយ​ដែល​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​តា​រាល្បី​បំ​ផុត​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​។ ​ ​កម្មវិធី ABC’s Lions of Fashion បាន​បើក​ដំណើរការ​ចាប់តាំងពី​ខែ​ឧសភា ដែល​ជា​កម្មវិធី​ដំបូងបង្អស់​ដែល​ពុំ​ធ្លាប់មាន​ពីមុន​មក​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ កម្មវិធី​នេះ​រួមមាន​កម្មវិធី​ជាច្រើន​ដែល​រៀ​ប​ចំ​ឡើង​ក្នុង​គោល​បំ​ណង​លើកស្ទួយ​វិ​ស័​យ​ឧស្សាហកម្ម​ម៉ូដ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា តាម​រយៈ​ការផ្តល់​វេទិកា​មួយ​ដែល​លើកតម្កើង​សហគ្រិន​ម៉ូដ​ដែល​មាន​ទេពកោសល្យ​បញ្ចេញស្នាដៃ​ដ៏​ឆ្នើម​។

​បេក្ខជន​បេ​ក្ខ​នារី​ផ្នែក​បង្ហាញ​ម៉ូដ​ចំ​នួន ១៣១៨ នាក់ និង​បេក្ខជន​បេ​ក្ខ​នារី​ផ្នែក​ច្នៃ​ម៉ូដ​ចំ​នួន ១២៧ នាក់ បាន​ដាក់ពាក្យ​ចូលរួម​ប្រឡង​ក្នុង​កម្មវិធី​ពិសេស​នេះ ហើយ​ត្រូវបាន​ជ​ម្រុះ​យក​បេ​ក្ខ​ជន​បេ​ក្ខ​នារី​ផ្នែក​បង្ហាញ​ម៉ូដ​ចំ​នួន ២២២ នាក់ និង​បេក្ខជន​បេ​ក្ខ​នារី​ផ្នែក​ច្នៃ​ម៉ូដ​ចំ​នួន ៤០ នាក់​។ គណៈកម្មាកា​រវិ​និច្ឆ័​យ​មកពី​ទស្សនា​វ​ដ្តី សូ វ​រី​ន ទីភ្នាក់ងារ Arise Agency វិទ្យាស្ថាន ប​ណ្ដុះ​បណ្ដាល វិស័យ កាត់ដេរ នៅ កម្ពុជា (CGTI) និង ABC Extra Stout បាន​សម្រេច​ជ្រើសរើស​យក​បេក្ខជន​បេ​ក្ខ​នារី​ចុងក្រោយ​ចំ​នួន​ដប់​រូប​តាម​ផ្នែក​ជំ​នា​ញ​នី​មួយៗ​ខាងលើ​។ ​ ​បេក្ខជន​បេ​ក្ខ​នារី​ផ្នែក​បង្ហាញ​ម៉ូដ​ត្រូវបាន​ល្បង​សមត្ថភាព​ច្នៃ​ម៉ូដ​បី​សម្រាប់​អ្នក​បង្ហាញ​ម៉ូត​ពាក់ ព្រម​ទាំង​ចូលរួម​ក្នុងការ​ប្រកួតប្រជែង​ច្នៃ​ម៉ូដ និង​វីដេអូ​បង្ហោះ​លើ​បណ្តាញ​ទំនាក់ទំនង​ស​ង្គ​ម ដែល​ទទួល​ការ​ពេញ​និយម​ពី​អ្នក​មើល​ជាច្រើន​។ កម្មវិធី​ពិសេស​នេះ​កាន់តែ​ផ្តល់​ភាព​រីករាយ​អស្ចារ្យ​ដោយមាន​រៀ​ប​ចំ​កម្មវិធី​បង្ហាញ​ម៉ូដ​ពិសេស ដែល​បង្ហាញ​ម៉ូដ​ច្នៃប្រឌិត​ថ្មីៗ​ជាច្រើន​ម៉ូដ ដែល​បេក្ខជន​បេ​ក្ខ​នារី​ផ្នែក​បង្ហាញ​ម៉ូដ​បាន​ពាក់​បង្អួត​លើ​ឆាក​។

​អ្នកនាង Leap Sreypov និង​លោក Pov Sithan ដែល​ជា​អ្នក​បង្ហាញ​ម៉ូដ​ជ័យលាភី និង​អ្នក​ច្នៃ​ម៉ូដ​ជ័យលាភី​លេខ​១ ម្នាក់ៗ​ទទួល​បាន​រ​ង្វាន់​ទឹកប្រាក់​ចំនួន $3,000 (​បី​ពាន់​ដុល្លារ​អាមេរិក​) សំបុត្រ​យន្ត​ហោះ​រ៉ាប់​រង​ការ​ចំ​ណាយ​ទាំងអស់​សម្រាប់ធ្វើ​ដំ​ណើ​រ​ទៅ​ចូលរួម​កម្មវិធី​សប្តាហ៍​ម៉ូដ​អន្តរជាតិ (International Fashion Week) និង​បង្ហាញ​វត្តមាន​នៅ​លើគ​ម្រ​មុខ និង​ប្រាំមួយ​ទំព័រ​នៅក្នុង​ទស្សនា​វ​ដ្តី សូ វ​រី​ន ។ ​

​អ្នកនាង Meas Chanrou និង​អ្នកនាង Sok Panha អ្នក​បង្ហាញ​ម៉ូដ​ជ័យលាភី និង​អ្នក​ច្នៃ​ម៉ូដ​ជ័យលាភី​លេខ ២ ទទួលបាន​រ​ង្វាន់​ទឹកប្រាក់​ចំនួន $2,000 (​ពីរពាន់​ដុល្លារ​អាមេរិក​) និង​បង្ហាញ​វត្តមាន​ប្រាំមួយ​ទំព័រ​នៅក្នុង​ទស្សនា​វ​ដ្តី សូ វ​រី​ន ។ អ្នកនាង Lev Socheata និង​លោក Kong Sothea អ្នក​បង្ហាញ​ម៉ូដ​ជ័យលាភី និង​អ្នក​ច្នៃ​ម៉ូដ​ជ័យលាភី​លេខ ៣ ទទួលបាន​រ​ង្វាន់​ទឹកប្រាក់​ចំនួន $1,000 (​មួយ​ពាន់​ដុល្លារ​អាមេរិក​) និង​បង្ហាញ​វត្តមាន​ពីរ​ទំព័រ​នៅក្នុង​ទស្សនា​វ​ដ្តី សូ វ​រី​ន ។ បេក្ខជនជ័​យ​លា​ភី​ទាំងអស់​ទទួលបាន​កិច្ចសន្យា​រយៈពេល​បី​ឆ្នាំ​ជាមួយ​ទីភ្នាក់ងារ Arise ។​ ​ ​កម្មវិធី ABC Lions of Fashion ក៏​បាន​ប្រគល់​ប្រាក់រ​ង្វាន់​ទឹក​លើកទឹកចិត្ត​ចំនួន $500 (​ប្រាំរ​យ​ដុល្លារ​អាមេរិក​) ជូន​អ្នក​បង្ហាញ​ម៉ូដ​អ្នកនាង Leap Sreypov ដែល​ឈ្នះ​ពាន​តាម​រយៈ​ការ​បោះឆ្នោត​ជ្រើសរើ​សដោយ​សាធារណ​ជន​។

​កម្មវិធី ABC Lions of Fashion ត្រូវបាន​រៀបចំឡើង ដោយ​សហការ​ជាមួយ​សមា​គមរោង​ចក្រ​កាត់​កាត់ដេរ​នៅ​កម្ពុជា (GMAC) ដែល​លើកកម្ពស់​នូ​វ​ស្តង់ដារ​សមស្រប​នៅក្នុង​វិស័យ​ឧស្សាហកម្ម​ផលិត​ស​ម្លៀ​ក​បំ​ពាក់ ទស្សនា​វ​ដ្តី សូ វ​រី​ន ដែល​ជា​ទស្សនា​វ​ដ្តី​ម៉ូដ​ដែលជាប់​ចំ​ណាត់​ថ្នាក់​លេខ​១​នៅ​កម្ពុជា Arise Agency ដែល​ជា​ទីភ្នាក់ងារ​បង្ហាញ​ញ​ញ​ម៉ូដ និង វិទ្យាស្ថាន ប​ណ្ដុះ​បណ្ដាល វិស័យ កាត់ដេរ នៅ កម្ពុជា (CGTI), NOMI និង Nata Footwear៕

អត្ថបទ៖ ទារិកា

មតិយោបល់
អត្ថបទថ្មី