• 2019-12-09 02:54:15
  • ស្ទីលតារា

Krystal បង្ហាញមុខលើកដំបូងក្រោយការចាកចេញរបស់ Sulli​ បង្កការចាប់អារម្មណ៍ខ្លាំង

  • 2019-12-09 02:54:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​ដ៏​ធំ​ដែល​ប្រារព្ធ​ឡើង​ដោយ​ទស្សនាវដ្ដី​ Madame Figaro នា​ទីក្រុង​ប៉េកាំង​នៅ​ល្ងាច​ថ្ងៃ​ទី ៧ ខែ​ធ្នូ បាន​ធ្វើ​ឲ្យ​គ្រប់​គ្នា​ចាប់​អារម្មណ៍ ដោយ​សារ​មាន​ការ​ចូល​រួម​ពី​តារា​ល្បីៗ​ជា​ច្រើន​របស់​ចិន។ ក្នុង​នោះ​ក៏​ឃើញ​មាន​ Krystal Jung កំពូល​សម្រស់​របស់​​កូរ៉េ​ខាង​ត្បូង ដែល​វត្តមាន​របស់​នាង​​អាច​ទាក់ទាញ​ក្រសែ​ភ្នែក​មហាជន​មិន​តិច​ឡើយ។

វា​ជា​លើក​ដំបូង​ដែល​ Krystal លេច​មុខ​ក្នុង​កម្មវិធី ក្រោយ​​​ការ​ចាក​ចេញ​របស់​ Sulli។ Krystal បាន​ធ្វើ​ឲ្យ​​អ្នក​គាំទ្រ​សប្បាយ​ចិត្ត ព្រោះ​មើល​ទៅ​នាង​ហាក់​​មាន​សភាព​ល្អ​ប្រសើរ​ជាង​មុន មិន​ស្រងូតស្រងាត់​ទៀត​នោះ​ឡើយ។

​គួរ​ដឹង​ថា​​ការ​ចូល​រួម​ក្នុង​កម្មវិធី Madame Figaro Fashion Gala ​នេះ Krystal បាន​ឈ្នះ​ពាន​រង្វាន់​ Asia Style Award ផង​ដែរ៕

ចុចអាន​ ៖ Hyoyeon ទម្លាយពីរឿងពិបាក និងហេតុផលពេល​ញែកខ្លួនមកជា DJ ខុសពីសមាជិករួមក្រុម

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ សុខហេង

មតិយោបល់