• 2019-12-09 03:34:25
  • ព័ត៌មាន

រកឃើញម្ចាស់​មកុដ​បវរ​កញ្ញា​ចក្រវាល ឆ្នាំ ២០១៩

  • 2019-12-09 03:34:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​នៅ​ចុង​បញ្ចប់​នៃ​កម្មវិធី​បវរកញ្ញា​ចក្រវាល​លើ​ទី ៦៨ គេ​បាន​រក​ឃើញ​ម្ចាស់​មកុដ​​បវរកញ្ញា​ចក្រវាល​ថ្មី ​ប្រចាំ​ឆ្នាំ ២០១៩ ដែល​​បាន​ទៅ​លើ​ Zozibini Tunzi ​ជា​បវរ​កញ្ញា​នៃ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង។

តំណែង​លេខ​ពីរ​គឺ​បាន​ទៅ​លើ​ Madinson Anderson បវរ​កញ្ញា​ប្រទេស​ព័រតូរីកូ និង​​លេខ​ ៣ បាន​ទៅ​លើ Sofía Aragón បវរ​កញ្ញា​ប្រទេស​ម៉ិកស៊ីកូ។ នៅ​ក្នុង​តំណែង​កំពូល​ទាំង ៥ វិញ លេខ ៤ គឺ​បាន​ទៅ​លើ Gabriela Tafur បវរ​កញ្ញា​ប្រទេស​កូឡុំប៊ី និង​លេខ​ ៥ បាន​ទៅ​លើ​បវរកញ្ញា​ថៃ​ឈ្មោះ Paweensuda Drouin៕

Zozibini Tunzi
Zozibini Tunzi
Madinson Anderson
Sofía Aragón
Gabriela Tafur
Paweensuda Drouin

ចុចអាន ៖ ១២ យ៉ាង Selena Gomez បានចំណាយលុយរាប់លានទៅលើវា

អត្ថបទ៖ សុខហេង

មតិយោបល់