• 2019-12-11 08:53:30
  • ព័ត៌មាន

ចាំកូនតូចនេះអត់? ឥឡូវពេញរូបពេញរាងហើយ

  • 2019-12-11 08:53:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូន​តូច​ឈ្មោះ​ថា​ Yebin ដែល​ល្បី​ល្បាញ​កាល​ពី​ឆ្នាំ ២០១៤ ដោយ​សារ​វីដេអូ​ "Stranger Danger” នោះ​ នៅ​ពេល​នេះ​ធំ​ពេញ​រូប​ ពេញ​រាង​ហើយ​ ហើយ​នៅ​តែ​គួរ​ឲ្យ​ស្រឡាញ់​ដដែល។

ក្មេង​ស្រី​ម្នាក់​នេះ​មាន​ឈ្មោះ​ពិត​ថា​ Kim Yebin ដែល​គេ​ហៅ​ថា​ Baby Yebin។ កាល​ល្បី​ល្បាញ​នៅ​ឆ្នាំ ២០១៤ ក៏​ព្រោះ​តែ​នាង​​​បញ្ចេញ​អាកប្បកិរិយា​គួរ​ឲ្យ​ស្រឡាញ់​ខ្លាំង នៅ​ពេល​ម្ដាយ​របស់​ខ្លួន​បង្រៀន​ឲ្យ​គេច​ពី​ជន​ប្លែក​មុខ។ តាំង​ពី​ពេល​នោះ​មក Yebin មាន​ Follower លើ​បណ្ដាញ​សង្គម​ច្រើន​សន្ធឹក ហើយ​គណនី Baby Yebin ដែល​កាន់​កាប់​ដោយ​ម្ដាយ​គឺ​តែង​បង្ហោះ​វីដេអូ Yebin ជា​ទៀង​ទាត់។

ទស្សនា​រូបភាព​ថ្មីៗ​របស់ Yebin នៅ​ខាង​ក្រោម ៖

ហើយ​នេះ​វីដេអូ​ដែល​ធ្វើ​ឲ្យ Yebin ល្បី​ខ្លាំង ៖​

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ សុខហេង

មតិយោបល់
អត្ថបទថ្មី