• 2019-12-11 09:24:16
  • ព័ត៌មាន

បែកគ្នាជាង៣ឆ្នាំ ឡើងតុជាមួយគ្នាម្តង Harry Styles ឲ្យ Kendall Jenner ញ៉ាំលិង្គគោ (វីដេអូ)

  • 2019-12-11 09:24:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងប្រុសសញ្ជាតិអង់គ្លេសដ៏ស្រស់សង្ហា Harry Styles បានជួបតទល់ជាមួយនឹងអតីតមិត្តស្រីរបស់ខ្លួន ដែលជាតារាម៉ូដែលអាមេរិកដ៏ស្រស់សោភា Kendall Jenner នៅក្នុងកម្មវិធី “The Late Late Show with James Corden"។

ពួកគេបានលេងហ្គេម “Spill Your Guts or Fill Your Guts” នៅក្នុងកម្មវិធីខាងលើ ដោយតម្រូវឲ្យសួរ និងឆ្លើយសំនួរចាក់ដោតខ្លាំង ហើយបើមិនព្រមឆ្លើយទេ នឹងត្រូវញ៉ាំអាហារនៅលើតុ ដែលភាគីសួររើសឲ្យ។

ក្នុងនោះផងដែរ នាង Kendall បានឲ្យ Harry ញ៉ាំពងត្រី ក្រោយសួរសំនួរចាក់ដោតថា "What songs on your last album were about me?” ដែលមានន័យថា "បទចម្រៀងក្នុងអាល់ប៊ុមចុងក្រោយបង្អស់របស់លោកមួយណានិយាយអំពីខ្ញុំ?"។

អ្វីដែលគួរឲ្យភ្ញាក់ផ្អើលបំផុតនោះ Harry ក៏បានឲ្យនាង Kendall ញ៉ាំលិង្គគោវិញ ក្រោយសួរសំនួរចាក់ដោតថា "who is the most surprising celeb to ever slide into your dm?” ដែលមានន័យថា "តារាដ៏គួរឲ្យភ្ញាក់ផ្អើលរូបណាធ្លាប់ឆាតទៅនាង?"៕

ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ YouTube ប្រែ​សម្រួល៖ សេង ឡុង

មតិយោបល់
អត្ថបទថ្មី